រថ​យន្ត​ពី​គ្រឿង​បុក​គ្នា​ រង​ការ​ខួច​ខាត​ទាំង​សង​ខាង​

ភ្នំពេញ ៖ កាលពី​វេលា​ម៉ោង ៨ នឹង ៤៥ នាទី​ព្រឹក​ថ្ងៃទី ២០ ខែ​កុ​ម្ភះ ​មាន​​រថយន្ត​ពីរ​គ្រឿង​ បើក​បុក​គ្នា​ពេញ​ទំហឹង​នៅ​ចំណុច​ផ្លូវ​លេខ 392​កែង​ផ្លូវ​លេខ 71 ក្នុង​សង្កាត់​បឹង​កេងកង​ទី​1 ខណ្ឌ ចំការមន។

មុន​ពេល​កើតហេតុ​គេ​សង្កេតឃើញ​រថយន្ត​មួយ​គ្រឿង​ម៉ាក រេ​ន​រ៉ូ​វែ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2U 8181 បើកបរ​តាម​បណ្ដោយ​ផ្លូវ លេខ 71 ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង លុះដល់​ចំណុច​ផ្លូវ​កែង​លេខ 392 ក៏បាន​បុក​ជាមួយ​រថយន្ត​មួយ​គ្រឿង​ម៉ាក ឡិច​ស៊ី​ស RX 300 ពណ៌​ស្ករ ពាក់​ស្លាក​លេខ ភ្នំពេញ 2G 5077 ដែល​កំពុង​បើកបរ​តាម​បណ្ដោយ​ផ្លូវ​លេខ 392 ក្នុង​ទិស​ដៅ​ពី​លិច​ទៅ​កើត បណ្ដាល​ឲ្យ រថយន្ត រេ​ន​រ៉ូ​វែ ត្រូវការ​ខូច​ខាត់​ចំហៀង​ផ្នែក ខាងឆ្វេង​យ៉ាង​ដំណំ ប៉ុន្តែ​មិន​មាន​អ្នក​រង​របួស​ធ្ងន់ធ្ងរ​ ។

បន្ទាប់ពី​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​ចុះ​មក​អន្តរាគ​ន៍​ សម្របសម្រួល​រវាង​ភាគី​ទាំងពីរ​ដោយ​តម្រូវ​ឲ្យ​ភាគី​រថយន្ត​ឡិច​ស៊ី​ស សង​ភាគី​រេ​ន​រ៉ូ​វែ ព្រោះ​រថយន្ត​លិច​ស៊ី​ស​ជា​អ្នា​ក​ខុស៕ ហេង នាង

art14.4art14.2

Related Articles

Back to top button
Close
Close