បុរស​ម្នាក់​ត្រូវ​យុវ​ជន​ ១​​ក្រុម​បាញ់ ១​គ្រាប់​រង​របួស​ធ្ងន់​

ភ្នំពេញ​ ៖​ កាលពី​វេលា​ម៉ោង​៩​និង​៥០​នាទី​យប់​ថ្ងៃ​ ទី​១៨​ ខែកុម្ភៈ​ ​បុរស​ម្នាក់​​ត្រូវ​ជនសង្ស័យ​១​ក្រុម​មាន​គ្នា​ ៥​នាក់​ ជិះ​ម៉ូតូ​២​គ្រឿង​ដក​កាំ​ភ្លើង​ខ្លី​បាញ់​ ចំ​កំភួនជើង​ខាងស្ដាំ​បណ្ដាល​ឱ្យ​រង​របួស​ធ្ងន់​គ្រាន់តែ​រឿង​ហៅ​មិន​ឈប់​ ​ស្ថិត​នៅ​មុខ​ ផ្ទះ​លេខ​៣​ ផ្លូវ​លេខ​៣១៣​ ក្រុម​៣៦​ ភូមិ​៩​ សង្កាត់​បឹង​កក់​១​ ខណ្ឌទួលគោក​ ។

ជន​រង​គ្រោះ​ត្រូវ​បាន​គេ​ ស្គាល់ឈ្មោះ​ ចាន់​ ដា​រ៉ា​ ភេទ​ប្រុស​ អាយុ​២៧​ឆ្នាំ​ មុខ​ របរ​លក់​ទូរស័ព្ទ​នៅ​ផ្សារ​៧​មក​រា​ និង​ ស្នាក់​នៅផ្ទះ​កើតហេតុ​ខាងលើ​បាន​រង​  របួស​១​គ្រាប់​ចំ​កំភួនជើង​ស្ដាំ​ ហើយ​ត្រូវ​  បាន​ក្រុម​គ្រួសារ​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​   មន្ទីរពេទ្យ​កាល់​ម៉ែ​ត។

​​ចំណែក​ក្រុម​ជនសង្ស័យ​ត្រូវ​បាន​គេ​ អះអាង​ថា​ មាន​គ្នា​៥​នាក់​ជិះ​ម៉ូតូ​ពីរ​គ្រឿង​ សុទ្ធតែ​ម៉ាក​ហុងដា​សេ​១២៥​ ពណ៌​ខ្មៅ​ មិន​ចាំ​ស្លាក​លេខ​ និង​ស្លៀកពាក់​ស៊ី​វិល​  ប្រដាប់​ដោយ​កាំភ្លើងខ្លី​មួយ​ដើម​មិន​ស្គាល់​ ម៉ាក​ ។​ ក្រោយ​ពី​បាញ់ប្រហារ​ទៅ​លើ​ ជន​រង​គ្រោះ​ហើយ​បាន​គេចខ្លួន​បាត់​​ ។​

​​​មុន​ពេល​កើតហេតុ​ជន​រង​ គ្រោះ​បាន​ជិះ​ម៉ូតូ​១​គ្រឿង​ដឹក​បងប្អូន​២​ នាក់​យក​មក​ផ្ទះ​ ។​ ក្រោយ​ដឹក​មក​ដល់​ផ្ទះ​ ហើយ​ជន​រង​គ្រោះ​បាន​ត្រឡប់​ទៅ​វិញ​ ដើម្បី​បន្ដ​ដឹក​ប្អូនប្រុស​ម្នាក់​ទៀត​ ។​ ពេល​ ជន​រង​គ្រោះ​ត្រឡប់​ទៅ​ផ្ទះ​ជា​លើក​ទី​២​ ស្រាប់តែ​មាន​ក្រុម​ជនសង្ស័យ​១​ក្រុម​ មាន​គ្នា​៥​នាក់​ជិះ​ម៉ូតូ​២​គ្រឿង​បាន​ហៅ​ ជន​រង​គ្រោះ​ឱ្យ​ឈប់​ ប៉ុន្ដែ​ជន​រង​គ្រោះ​ មិន​ឈប់​ទើប​ក្រុម​ជនសង្ស័យ​ដែល​មានចិត្ដ​ឃោរឃៅ​បាន​ដក​កាំភ្លើងខ្លី​បាញ់​ ប្រហារ​ទៅ​លើ​ជន​រង​គ្រោះ​បណ្ដាល​ឱ្យ​រង​របួស​តែ​ម្ដង​។

ចំពោះ​ករណី​ បាញ់ប្រហារ​ទៅ​លើ​ជន​រង​គ្រោះ​ខាងលើ​ នេះ​គឺ​មិនដឹង​ថា​ជា​រឿង​គំនុំ​ឬ​ជា​រឿង​ អ្វី​នោះ​ទេ​ ហើយ​បច្ចុប្បន្ន​សមត្ថកិច្ច​នគរ​  បាល​ខណ្ឌទួលគោក​កំពុងធ្វើការ​ស្រាវ​ ជ្រាវ​ស្វែងរក​ចាប់ខ្លួន​ក្រុម​ជនសង្ស័យ​យក​មក​ដាក់ទោស​តាម​ច្បាប់​ ៕ ហេង នាង​

Related Articles

Back to top button
Close
Close