បង្កើនចំនួនបេក្ខភាពស្ត្រីដាក់បញ្ចូលនៅក្នុងការបោះឆ្នោតឃុំសង្កាត់នៅពេលខាង
ភ្នំពេញ: នៅព្រឹកថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០១២ ក្រុមការងារស្ត្រី ដើម្បីទាំងអស់គ្នា បានធ្វើសន្និសីទកាសែត ស្តីពី«ការបង្កើនចំនួនស្ត្រីជាប់ឆ្នោត ក្នុងការបោះឆ្នោតឃុំសង្កាត់ ឆ្នាំ២០១២» នៅសណ្ឋាគារ ជូលីណា ក្នុងរាជធានីភ្នំពេញ។
នៅក្នុងសន្និសីទកាសែតនេះមានការចូលរួមពីតំណាងគណបក្សនយោបាយ ដែលមានអាសនៈនៅក្នុងរដ្ឋសភា។ ប៉ុន្តែអវត្តមានគណបក្សប្រជាជនកម្ពុជា។
ប្រធានអង្គការ ខុមហ្វ្រែល លោក គល់ បញ្ញា បានលើកឡើងថា បើគណបក្សមានគោលនយោបាយមានកូតាឲ្យស្ត្រី សម្រាប់ប្រកួតប្រជែងគ្នានៅក្នុងបេក្ខជនរបស់គណបក្ស ដើម្បីដាក់បញ្ចូលនៅក្នុងបញ្ជីឈ្មោះបោះឆ្នោត ក៏អាចធ្វើឲ្យដំណើរការ នៃការជ្រើសរើសបេក្ខជនមានគុណភាពល្អ ហើយមានការគាំទ្រច្រើនពីសមាជិក។
ជាមួយគ្នានេះដែរ ក្រុមការងារស្ត្រីដើម្បីទាំងអស់គ្នា ក៏បានធ្វើការអំពាវនាវដល់អ្នកពាក់ព័ន្ធទាំងអស់ឲ្យ ពិចារណាខ្ពស់ក្នុងការជំរុញឲ្យបានគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍កម្ពុជា ដែលមានការកំណត់ថា នៅឆ្នាំ២០១៥ កម្ពុជានឹងសម្រេចឲ្យបាននូវតំណាងស្ត្រីជាប់ឆ្នោតយ៉ាងតិច ២៥ភាគរយ នៅថ្នាក់ឃុំ សង្កាត់៕