ប្រជា​ពលរដ្ឋ​សឹង្ហ​បុ​រី​ទាម​ទារ​ការ​ធ្វើ​ប្រជា​មតិ​លើ​ការ​នាំ​ចូល​កម្លាំង​ពលករ​ដែល​ទទួល​ប្រាក់​ឈ្នួល​ទាប

អ្នក​ទិតៀន ​លើ​វិធានការ​នាំ​ចូល​កម្លាំង​ពលករ​ដែល​ទទួល​ប្រាក់​ឈ្នួល​ទាប​​របស់​ រដ្ឋាភិបាល​សឹង្ហបុ​រី​ដើម្បី​ជំរុញ​កំណើន​សេដ្ឋកិច្ច​ កំពុង​ទាម​ទារ​ការ​ធ្វើ​ប្រជា​មតិ​លើ​បញ្ហា​នេះ។

មាន ​ប្រជាពលរដ្ឋ​ពី​ ២ពាន់​ ទៅ​​៤ពាន់​នាក់​បាន​ចូល​រួម​ក្នុង​ការ​ប្រមូល​ផ្តុំ​នៅ​ក្នុង​ប្រទេស​សឹង្ហ​ បុ​រី​កាល​ពី​ចុង​សបា្តហ៍​ ដោយ​តវ៉ា​ប្រឆាំង​ទៅ​នឹង​ការ​ទស្ស​ទាយ​ទុកជា​មុន​នៃកំណើន​ចំនួន​ទេសន្តរ​ ប្រវេស​ជន។​

លោក​ Kumaran Pillay​ ដែល​បាន​ចូល​រួម​ក្នុង​ការ​តវ៉ា​នោះ​បាន​និយាយ​ថា​រដ្ឋាភិបាល​គួរ​តែ​ផ្តោត​ ទៅ​លើ​ការ​បង្កើត​ឧស្សាហកម្ម​ដែល​មាន​តម្លៃ​ខ្ពស់​ដើម្បី​ធ្វើ​ឲ្យ​មាន​ កំណើន​សេដ្ឋកិច្ច​ក្នុង​ស្រុក​ ជា​ជាង​ការ​នាំ​ចូល​ពលករ​ដែល​ទទួល​ប្រាក់​ឈ្នួល​ក្នុង​កម្រិត​ទាប។

អ្វី ​ដែល​យើង​ចង់​ឃើញ​នៅ្​ក្នុង​ពេល​ខាង​មុខ​គឺ​ការ​ធ្វើ​ប្រជា​មតិ​លើ​បញ្ហា​ នេះ, ​ការ​ពិភាក្សា​យ៉ាង​ទូលំ​ទូលាយ​តាមរយៈ​អង្គការ​ថ្នាក់​មូលដ្ឋាន​, សង្គមស៊ី​វិល​ និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ផ្សេង​ទៀត​ដែល​មាន​នៅ​ក្នុង​ប្រទេស​សឹង្ហ​បុ​ រី៕ (Radio Australia)

Related Articles

Back to top button
Close
Close