សហភាពអឺរ៉ុប​សន្យា​ផ្តល់​ជំនួយបន្ថែម ២០លានអឺរ៉ូ​ឲ្យ​ប្រទេស​ម៉ាលី

នៅ ​ថ្ងៃ​សុក្រ ទី១៥ កុម្ភៈ​ម្សិលមិញ សហភាអឺរ៉ុប​បាន​ប្រកាស​សម្រេច​ផ្តល់​ជំនួយ​បន្ថែម​ចំនួន ២០លានអឺរ៉ូ​ឲ្យ​ទៅ​ប្រទេស​ម៉ាលី។ កាល​ពី​ថ្ងៃ​អង្គារ​ដើម​សប្តាហ៍​នេះ សហភាពអឺរ៉ុប​បាន​សម្រេច​ផ្តល់​ជំនួយ​ជាថ្មី​ទៅ​ឲ្យ​ប្រទេស​ម៉ាលី តាម​រយៈ​កញ្ចប់​ថវិកា​ដំបូង​ចំនួន ២៥០លានអឺរ៉ូ។

កញ្ចប់ ​ថវិកា​ថ្មី​ចំនួន ២០លានអឺរ៉ូ​ត្រូវ​បាន​សហភាពអឺរ៉ុប​ដក​ចេញ​ពី​ហិប​មូលនិធិ​អឹរ៉ុប​ដើម្បី​ ស្ថិរភាព​ហិរញ្ញវត្ថុ​របស់​ខ្លួន។ មូលនិធិ​នេះ ជា​មូលនិធិ​ពិសេស​ដាច់​ដោយ​ឡែក​មួយ​ដែល​សហភាពអឺរ៉ុប​ទុក​សម្រាប់​ប្រើប្រាស់ ​នៅ​ក្នុង​ករណី​មាន​ជម្លោះ។ ជំនួយ​បន្ថែម ២០លានអឺរ៉ូ​នឹង​ត្រូវ​យក​ទៅ​ប្រើប្រាស់​ក្នុង​ការ​ជួយ​ស្ថាបនា​នីតិរដ្ឋ និង​អធិបតេយ្យ​របស់​ប្រទេស​ម៉ាលី ពិសេស​នៅ​តំបន់​ប៉ែកខាងជើង។ ឧទាហរណ៍​ជាក់ស្តែង ជួយ​បំពាក់​រថយន្ត និង​មធ្យាបាយ​ទូរគមនាគមន៍​ឲ្យ​កម្លំាង សន្តិសុខ​នៅ​តំបន់​ប៉ែកខាងជើង។ ទន្ទឹម​គ្នា​នេះ គោលដៅ​សំខាន់​នៃ​ជំនួយ​ក៏​ដើម្បី​ជួយគំាទ្រ​វិធានការ​ការពារ​សន្តិសុខ​របស់​ រដ្ឋាភិបាល​ម៉ាលី​នៅ​តាម​ស្រុក និង​ទីកន្លែងរសើប​មួយ​ចំនួន​ដែល​ទទួល​ការ​គំរាមកំហែង​ពី​ក្រុមភេរវជន។

ក្រៅ​ពី​នេះ សហភាពអឺរ៉ុប​ក៏​បាន​សន្យា​ជួយ​ទំនុកបម្រុង​ដល់​សេវាសាធារណៈ​មួយ​ចំនួន​របស់​ រដ្ឋាភិបាល​ម៉ាលី ដូច​យ៉ាង​សាលារៀន​ជា​ដើម។ គួរ​ជម្រាប​ជូន​ថា កាល​ពី​ថ្ងៃអង្គារ ទី១២ កុម្ភៈ​កន្លង​ទៅ សហភាព​អឺរ៉ុប​បាន​ប្រកាស​ពី​ការ​ផ្តើម​ផ្តល់​ជំនួយសាធារណៈ​ឲ្យ​ប្រទេស​ម៉ាលី ​ឡើង​វិញ ក្រោយ​ពី​ការ​អនុម័ត​នៅ​ទីក្រុង​បាម៉ាកូ​នូវ​ផែនទីចង្អុលផ្លូវ​មួយ​សម្រាប់​ ដំណើរការ​នយោបាយ​នៅ​ម៉ាលី។ ជំនួយសាធារណៈ​ដែល​មាន​ទឹកប្រាក់​ចំនួន ២៥០លានអឺរ៉ូ។ ក៏​ប៉ុន្តែ តម្រូវការ​ចំណាយ​នៅ​លើ​វិស័យ ឬ​ផ្នែក​ណា​នោះ​នឹង​ត្រូវ​បញ្ជាក់​ឲ្យ​បាន​ច្បាស់លាស់​នៅ​ថ្ងៃ​ខាង​មុខ។ ឧទាហរណ៍​ជាក់ស្តែង គឺ​គ្មាន​អ្វី ក្រៅ​ពី​ការ​ជួយ​គំាទ្រ​ប្រទេស​ម៉ាលី​ក្នុង​ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ របស់​ប្រទេស​ឡើង​វិញ​នោះ​ទេ៕ដោយ គួច គន្ធារ៉ា (RFI)

Related Articles

Back to top button
Close
Close