ជន​សង្ស័យ​ម្នាក់​លួចកាច់ក​ម៉ូតូ​ត្រូវ​សម្ថ​កិច្ច​ចាប់​ខ្លួន​

ភ្នំពេញ​៖ កាលពី​វេលា​ម៉ោង ២២​និង​២០​នាទី​យប់ ថ្ងៃទី​១៧ ខែ​កុម្ភៈ ​យុវជន​ម្នា​ក់ លួច​កាច់ក​ម៉ូតូ​របស់​ប្រជា​ពលរដ្ឋ​​ ​ត្រូវ​​សមត្ថកិច្ច ​​ឡោម​ព័ទ្ធ ​ចាប់​ចូល​គុក​ភ្លាមៗ នៅ​ចំណុច​ផ្លូវ​លេខ​២៣០ កែង​ផ្លូវ​២២៣ ក្នុង​សង្កាត់​ផ្សារ​ដើម​គរ ខណ្ឌ​ទួលគោក ​។

យុវជន​ខាង​លើ​នេះ មានឈ្មោះ អែម វី អាយុ​១៨​ឆ្នាំ ជា​កម្មករ​អូស​បន្លែ​នៅ​ផ្សារ​ដើម​គរ ស្នាក់នៅ​មិន​ពិត​ប្រា​កដ​។​ មុន​ពេល​កើតហេតុ​ស្ត្រី​រងគ្រោះ​បាន​បញ្ឈរ​ម៉ូតូ​ម៉ាក​សេ​១២៥ ស៊េរី​២០០៦ ទុក​នៅ​ចោល​មុខ​ផ្ទះ ខណៈ​នោះ​ ជន​សង្ស័យ​ឃើញ​ឱកាស​ល្អ​ក៏​ចូល​ទៅ​កាច់ក​ម៉ូតូ បម្រុង​នឹង​ជិះ​រត់​គេចខ្លួន ប៉ុន្តែ​ត្រូវ​ម្ចាស់​ម៉ូតូ​ឃើញ​ទាន់​ស្រែក​ឆោឡោ​បង្ក​ឲ្យ​មានការ​ ភ្ញាក់ផ្អើល ដល់​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច​មូលដ្ឋាន​ដែល​កំពុង​ដើរ​ល្បាត ជួយ​អន្តរាគមន៍​ឡោមព័ទ្ធ​ជនសង្ស័យ​​យកទៅ​ផ្ដន្ទាទោស​តាម​ផ្លូវ​ច្បាប់​។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច ឈ្មោះ​អែម វី បាន​ឆ្លើយ​ថា ខ្លួន​ប្រព្រឹត្តិ​អំពើ​នេះ ទៅតាម​ពាក្យ​ញុះញង់​របស់​បុរស​២​នាក់​ផ្សេងទៀត​​ សមត្ថកិច្ច​​បាន​​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​រូបគេ​ទៅ​សាលាដំបូង​រាជធានី ​ភ្នំពេញ ដើម្បី​សុំ​ឲ្យ​តុលាការ​ធ្វើការ​សាកសួរ និង​ផ្ដន្ទាទោស​ទៅតាម​​ច្បាប់​៕ ​ហេង នាង​

21

Related Articles

Back to top button
Close
Close