ចោរបួននាក់ជិះម៉ូតូធ្វើសកម្មភាពប្លន់ម៉ូតូ ត្រូវសមត្ថកិច្ចចាប់បាន បីនាក់
ភ្នំពេញ ៖ កាលពីវេលាម៉ោង ២៣ និង ៤០ នាទីយប់ថ្ងៃទី ១៧ ខែកុម្ភៈ យុវជនបួននាក់ស្លៀកពាក់ស៊ីវិល ជិះកង់ពីរគ្រឿងធ្វើសកម្មភាពប្លន់ម៉ូតូ នៅលើកំណាត់ផ្លូវ សហព័ន្ធរុស្ស៊ី ស្ថិតក្នុងភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ បានសម្រេចហើយត្រូវសមត្ថកិច្ចនគរបាលខណ្ឌ សែនសុខព័ទ្ធចាប់ខ្លួនបានបីនាក់។
តាមប្រភពព័ត៌មានទាក់ទិននឹងអំពើប្លន់ខាងលើនេះបានឲ្យដឹងថា មុនពេលមានសកម្មភាពប្លន់ កើតឡើងក្រុមជនល្មើសបួននាក់ បាននាំគ្នាជិះកង់ពីរគ្រឿងធ្វើដំណើរតាមផ្លូវសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីលិចទៅកើត ខណៈនោះក៏មាននារីបីនាក់និងយុវជនបីនាក់ផ្សេងទៀតជិះម៉ូតូពីរគ្រឿង មួយគ្រឿងម៉ាកសេ ១១០ ជិះដោយយុវជនបីនាក់ និងមួយគ្រឿង ម៉ាកអាយខុនពណ៌លឿងពាកស្លាកលេខ ភ្នំពេញ 1C 3807 ជិះដោយនារីបីនាក់ ក្រុមចោរក៏បានធ្វើសកម្មភាពប្លន់ យកម៉ូតូម៉ាក សេ ១១០ បានសម្រេចហើយជិះគេចខ្លួនបាត់បីនាក់និងម្នាក់ទៀតរត់មិនទាន់ក៏ត្រូវ សមត្ថកិច្ចចាប់បានភ្លាមៗម្នាក់ ហើយរយះពេលប្រមាណមួយម៉ោងក្រោយមកទៀតក៏ត្រូវសមត្ថកិច្ចចាប់បានពីរ នាក់ទៀតនឹងដកហូតយកម៉ូតូរបស់ជនរងគ្រោះបានមកវិញរួចបន្តរុករក ចាប់ខ្លួនបក្ខពួកបានម្នាក់ទៀតដោយប្រើប្រាសពេលវេលាម៉ោង ជាង ៤ ម៉ោង ។
ជនទាំងបីនាកដែលសមត្ថកិច្ចឃាត់ខ្លួន មិនទាន់ត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយទេ ហើយម្ចាស់ម៉ូតូក៏មិនត្រូវបានស្គាល់អត្តសញ្ញាណដែរ៕ ហេង នាង