សមត្ថ​កិច្ច​បញ្ជូន​ខ្លួន​ក្មេង​ទំនើង​បើក​ឡាន​ដេញ​បុក​ប៉ុន​ប៉ង​មនុស្ស​ឃាត​លើ​ជន​រង​គ្រោះ​​ទៅសា​លា​ដំបូង​

ភ្នំពេញ​ ៖​ ​ នៅ​វេលា​ម៉ោង​២​រសៀល​ ថ្ងៃ​ទី​១៤​ ​កុម្ភៈ​ ​​ក្មេង​ទំនើង​ដែល​ជា​កូន​ថៅ​កែ​លក់​រថយន្ដ​ទំនើបៗ​​នៅ​ជិត​ស្ដុ​ប​ទេព​ផ​ន​ ក្នុង​ខណ្ឌ​ទួល​គោក​ ដែល​បាន​ធ្វើ​សកម្ម​ ភាព​ បើកឡាន​ទំនើប​ដេញ​បុក​ក្នុង​គោល​ បំណង​ប៉ុនប៉ង​មនុស្សឃាត​មក​លើ​ជនរង​គ្រោះកាលពី​ល្ងាច​ថ្ងៃ​ទី​១២​ ខែកុម្ភៈ​ ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ ចរាចរ​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​ រាជធានី​ភ្នំពេញ​ បញ្ជូន​ខ្លួន​និង​រថយន្ដ​ ​ទៅ​កាន់​សាលា​រាជ​ធានី​ភ្នំពេញ​

គួរ​រំលឹក​ថា​ កាលពី​វេលា​ម៉ោង​៥​និង​ ៣០​នាទី​ល្ងាច​ ថ្ងៃ​ទី​១២​ ខែកុម្ភៈ​ ឆ្នាំ​២០១៣​ នៅ​ចំណុច​ផ្លូវ​លេខ​៥១​ កែង​ផ្លូវ​១០៦​ ឋិត​ ក្នុង​សង្កាត់​ស្រះ​ចក​ ខណ្ឌដូនពេញ​ គេ​បាន​ ឃើញ​រថយន្ដ​ម៉ាក​មែក​សឺ​ដេ​ស​ CLS​ 500​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 2AA-1000​ បើកបរ​ដោយ​ក្មេង​ទំនើង​ម្នាក់​ ឈ្មោះ​ ចាន់​ ប៉​ថេ​ង​ អាយុ​២៣​ឆ្នាំ​ ជា​កូន​ ថៅកែ​លក់​រថយន្ដ​ដ៏​ទំនើប​ឈ្មោះ​ ម៉ុង​ មាន​ ទីលំនៅ​ផ្ទះ​លេខ​២៣២​ ផ្លូវ​លេខ​១៨២​ កែង​ ផ្លូវ​លេខ​២២៩​ សង្កាត់​ផ្សារ​ដេប៉ូ​១​ ខណ្ឌ​ ទួល​គោក​ និង​រួម​ដំណើរ​ជាមួយ​មិត្ដភក្ដិ​ ម្នាក់​ទៀត​មិន​ស្គាល់ឈ្មោះ​ អាយុ​ប្រហាក់​ ប្រហែល​គ្នា​ បើកប​រថយន្ដ​យ៉ាង​លឿន​ក្នុង​ ទិស​ដៅ​ពី​កើត​ទៅ​លិច​ តាម​ផ្លូវ​លេខ​១០៦​ លុះ​មក​ដល់​ផ្លូវ​លេខ​៥១​ជា​ផ្លូវកែង​ ក៏​វាក់​ ជាមួយ​អ្នក​បើក​ម៉ូតូ​ ប៉ុន្ដែ​មិន​បង្ក​ឱ្យ​មាន​ បញ្ហា​គ្រោះថ្នាក់​អ្វី​នោះ​ទេ​ បែរជា​ក្មេង​ ទំនើង​ជិះឡាន​ទំនើប​ បាន​បញ្ចេញ​នូវ​អាការ​ សំឡក់​ឌឺដង​បែប​ខឹងសម្បា​ និង​បន្ថែម​ ល្បឿន​ដេញ​បុក​អ្នក​បើក​ម៉ូតូ​ ទើប​ធ្វើ​ឱ្យ​ មានការ​ភ្ញាក់ផ្អើល​ ។​

​ក្រុម​អ្នក​ច្បាប់​បាន​លើក​ឡើង​ថា​ អ្វី​ ដែល​ជន​បង្ក​បាន​បើករថយន្ដ​ដេញ​បុក​ ទៅ​លើ​ជន​រង​គ្រោះ​តាម​ផ្លូវ​សាធារណៈ​ ជា​អំពើ​ទុច្ចរិត​ដែល​ជន​បង្ក​មាន​ចេតនា​ ប៉ុនប៉ង​មនុស្សឃាត​ ដូច្នេះ​ បើ​ទោះជា​ មាន​ករណី​សម្របសម្រួល​ណាមួយ​ពី​ជន​រង​គ្រោះ​ ប៉ុន្ដែ​ជន​បង្ក​នៅ​តែ​ជាប់​បណ្ដឹង​ អាជ្ញាធរ​ ដែល​ជា​បទល្មើស​ព្រហ្មទណ្ឌ​ ដូច្នេះ​ហើយ​ទើប​សមត្ថកិច្ច​បញ្ជូន​ខ្លួន​ជន​ សង្ស័យ​ រួម​ទាំង​រថយន្ដ​ដែល​ជាម​ធ្យោ​ បាយ​ធ្វើ​សកម្ម​ភាព​ប៉ុនប៉ង​ធ្វើឃាត​ទៅ​ លើ​ជន​រង​គ្រោះ​ ទៅ​កាន់​សាលាដំបូង​រាជ​ធានី​ភ្នំពេញ​ ៕

img_1353(1)img_1341(1)

 

Related Articles

Back to top button
Close
Close