កម្ពុជាគ្រោងធ្វើជំរឿនកសិកម្មលើកដំបូងនៅឆ្នាំ២០១៣
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី ១៤ កុម្ភៈនេះ រដ្ឋមន្រ្តីក្រសួងផែនការ លោក ឆាយ ថន បានមានប្រសាសន៍ថា ការធ្វើជំរឿនកសិកម្មនឹងគ្រោងចាប់ផ្តើមពីថ្ងៃទី១ ខែមេសាខាងមុខនេះ ដោយគ្រោងចំណាយប្រាក់ចំនួន ៥លាន ៣សែនដុល្លារ ផលប្រយោជន៍នៃការធ្វើជំរឿនកសិកម្មដែលមិនធា្លប់មាននៅកម្ពុជាពីមុនមកនេះ។
នេះគឺជាលើកទី១ហើយ ដែលកម្ពុជារៀបចំការធ្វើជំរឿនកសិកម្ម ការ ប្រកាសអំពីការចាប់ផ្តើមធ្វើជំរឿននេះបានធ្វើឡើងនៅពេលមានការ ប្រកាសសមាសភាពគណៈកម្មាធិការជំរឿនខេត្ត រាជធានី នៅព្រឹកនេះ។
លោក រដ្ឋមន្រ្តីក៏បានអំពាវនាវឲ្យប្រជាកសិករចូលរួមសហការផ្តល់ព័ត៌មាន ដល់មន្រ្តីជំរឿនដែលនឹងចុះទៅដល់ផ្ទះរបស់គាត់ពួកចាប់ពីថ្ងៃទី១ ខែមេសាខាងមុខនេះ ហើយលទ្ធផលជំរឿននឹងប្រកាសនៅឆ្នាំ២០១៤៕