នៅ​ថ្ងៃ ​១៤​កុម្ភៈ​យុវ​វ័យ​ខ្មែរ​មួយចំ​នួន​ធំ​មាន​ភាព​ជ្រួល​ជ្រើម​

ភ្នំពេញ៖ ថ្ងៃនៃសេចក្ដីស្រឡាញ់ Valentine’s Day ជារៀងរាល់ឆ្នាំ គេតែងឃើញយុវវ័យខ្មែរ មួយ​ចំនួនធំ តែងតែមានភាពជ្រួលជ្រើម ​ដោយ​​មានយុវវ័យយើងមួយចំនួន រសេចរ​សាច​ពេញ​ដងវិថី ខ្លះមានកាន់ផ្កាក្នុងដៃ អ្នកខ្លះទៀតមានសង្សារបណ្តើរ។ ​

485347_427837390624657_222157757_nគេសង្កេតឃើញថា នៅតាមមហាវិថីមួយចំនួន និង​នៅ​តាម​សាលា​រៀន ក៏​ដូច​ជា​នៅ​តាម​ហាង​លក់​ផ្កាជា​ មាន​ដាក់​តាំង​លក់​ផ្កាកូលាប យ៉ាង​ទូលំ​ទូលាយ និងមានការបញ្ចុះតម្លៃជាដើម ហើយ​ជា​បិសេស​នោះ គឺ​នៅ​តាម​កន្លែងសួនកំសាន្ត សប្បាយមួយចំនួន មាន​ការ​ផ្សព្វ​ផ្សាយ ក្នុង​ការ​បញ្ចុះ​តម្លៃ ដើម្បីអបអរសាទរក្នុងឱកាសនៃ ថ្ងៃបុណ្យនៃក្តីស្រលាញ់នេះ យ៉ាង​ផុសផុលផងដែរ។

ពីមួយថ្ងៃទៅមួយថ្ងៃ វប្បធម៌បរទេសមួយចំនួន បានចូលមកប្តូរនូវ អាក​ប្បកិរិយារបស់យុវវ័យ ឲ្យភ្លើតភ្លើនភ្លេចការរៀនសូត្រ និង​គិត​តែ​ពី​ភាព​ឡូយឆាយ តែងខ្លួនបែបបរទេស មិន​សូ​វ​មាន​ការ​គោរ​ពចាស់ទុំ មាតា​បិតា​។ ទង្វើនេះបានធ្វើឲ្យវប្បធម៌សង្គម និង​កិត្តិ​យស​សង្គម​ចុះ​អន់​ថយ មិន​តែ​ប៉ុណ្ណោះគឺ តំលៃរបស់យុវជនផ្ទាល់ ត្រូវចុះខ្សោយ។

ប្រទេសកម្ពុជាមានវប្បធម៌ដ៏សម្បូរបែប ដែលវប្បធម៌ទាំងអស់នេះ បានឆ្លុះបញ្ចាំងពីចរិកទន់ភ្លន់ របស់ប្រជាជនខ្មែរ និង​កំណត់​នូវ​អត្ត​សញ្ញា​ណរបស់ជាតិ។ ឆ្លងកាត់សម័យកាលនីមួយៗ វប្បធម៌​នេះបានប្រែប្រួល ដោយសារការប្រព្រឹត្តរបស់ប្រជាជន និង​លំហូរ​ចូល​នូវ​វប្បធម៌​របស់​បរទេស៕

 

Related Articles

Back to top button
Close
Close