កីឡា​កាស់​អាច​នឹង​ត្រូវ​បាន​គេ​លុប​ចោល​ពី​កីឡា​អូឡាំ​ពិក​នៅ​ឆ្នាំ​ ២០២០

អ្នក​កីឡាកាស់​​អូស្រ្តាលី​មាន​ការ​ ខឹង​សម្បា​ ​បន្ទាប់​ពី​មាន​ព័ត៌មានដែល​​ថា​កីឡាកាស់ អាច​នឹង​ត្រូវ​បាន​គេ​លុប​ចោល​ ក្នុងកម្ម​វិធី​ប្រកួត​កីឡា​អូឡាំ​ពិក​នៅ​ឆ្នាំ​ ២០២០។

កីឡាកាស់ ​គឺជា​ផ្នែក​មួយ​នៃ​កីឡា​អូឡាំ​ពិក​ចាប់​តាំង​តែ​ពី​ឆ្នាំ ​ ១៨៩៦​​ និង​ជាកីឡា​បែប​បុរាណ​នៅ​ក្នុង​ប្រទេស​ក្រិច។​ ប៉ុន្តែ​ឥឡូវ​នេះ កីឡាករ​បោក​ចំបាប់​មាន​ឱកាសតិច​តួច​បំផុត​ដែល​អាច​មានមុខ​បង្ហាញ​​​ក្នុង​ ព្រឹត្តិការណ៍​​កីឡា​អូឡាំ​ពិក​នៅ​ឆ្នាំ​ ២០២០។​

​​​​​គណៈកម្មាធិការ​ កីឡា​អូឡាំ​ពិក​អន្តរជាតិ​បាន​បោះ​ឆ្នោត​ដក​ចេញ​កីឡា​កាស់​នេះ​ចេញ​​ពី​កីឡា ​ចម្បងៗ​ទាំង​២៥​ ដោយ​មាន​ការ​ប្រកួត​ប្រជែង​ចង់​ដាក់​ជំនួស​ដោយ​​កីឡា ពីរប្រភេទ​ផ្សេង​ទៀត​ ដែល​នឹង​នាំ​ឲ្យ​ចំនួន​ប្រភេទ​កីឡា​ស្នូល​ឡើង​ដល់​២៦៕ (Radio Australia)

Related Articles

Back to top button
Close
Close