គណៈ​រដ្ឋ​មន្រី្ត​ប្រ​ជុំ​រៀប​ចំ​សាងស​ង់​រូប​សំណាក​សម្តេច​ព្រះ​បរម​សព​

ភ្នំពេញ​ ៖​ នៅ​ល្ងាច​ម៉ោង​៤​និង​៣០​នាទី​ ថ្ងៃ​ទី​១១​ ខែកុម្ភៈ​ ឆ្នាំ​២០១៣​ នៅ​ទី​ស្តីការ​គណៈរដ្ឋមន្ត្រី​ អនុ​គណៈកម្មការ​ព័ត៌មាន​ផ្សព្វផ្សាយ​ និង​សាង​សង់​ ព្រះ​បរម​ប​សំណាក​របស់​ព្រះ​បរមសព​ព្រះ​បរម​រតន​កោដ្ឋ​ បាន​ជួប​ប្រជុំ​ដើម្បី​លើក​ឡើង​ពី​គម្រោង​សាងសង់​ ព្រះ​បរម​រូប​សម្តេចព្រះ​មហា​វីរក្សត្រ​ ក្រោម។

តាម​គម្រោង​ព្រះ​បរម​រូប​របស់​ព្រះ​ បរម​រតន​កោដ្ឋ​ នឹង​ត្រូវ​សាងសង់​ ជា​ទម្រង់​រូប​មួយ​ជំហរ​ កម្ពស់​៧​ ម៉ែត្រ​ក្នុង​សម្លៀក​បំពាក់​ អាវ​ស​.​ក​ត្រង់​ ស្លៀក​ចងក្បិន​ ។​ ព្រះ​បរម​រូប​ព្រះ​បរម​រតន​កោដ្ឋ​ គឺ​ត្រូវ​សាងសង់​ស្តូប​ពីលើ​ ដែល​មាន​កម្ពស់​ ២៧​ម៉ែត្រ​។​ ស្តូប​នោះ​មាន​កម្ពស់​ទាប​ជាង​វិមាន​ឯករាជ្យ​ ប្រមាណ​១០​ម៉ែត្រ​ប៉ុណ្ណោះ​។​

​គម្រោងការ​សាងសង់​ និង​តម្កល់​ព្រះ​រូបសំណាក​សម្តេចព្រះ​បរម​រតន​កោដ្ឋ​ ត្រូវ​បាន​សម្តេចព្រះ​មហាក្សត្រី​ និង​ព្រះមហាក្សត្រ​ សព្វ​ព្រះ​រាជ​ហឫទ័យ​ និង​គាំទ្រ​តាម​ការ​សម្រេច​របស់​ប្រមុខ​រាជ​រដ្ឋាភិបាល​ លោក​នាយក​រដ្ឋ​មន្ត្រី​​ ហ៊ុន​ សែន ​រួច​ហើយ​ដែរ​។​

​តាម​គម្រោង​នេះ​ដែរ​ រូបសំណាក​របស់​ព្រះ​បរម​រតន​កោដ្ឋ​ នឹង​ត្រូវ​តម្កល់​លើ​សួនច្បារ​ ខាងកើត​វិមាន​ឯករាជ្យ​ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ ភ្ញៀវ​ជាតិ​ អន្តរជាតិ​ងាយស្រួល​ គោរព​ព្រះ​វិញ្ញាណក្ខន្ធ​ និង​ចង​ចាំ​នូវ​គុណូបក្ការៈ​របស់​ព្រះ​អង្គ៕

Related Articles

Back to top button
Close
Close