កុល ដាវី អានិកជនខ្មែរនៅកាណាដាសុំធ្វើកូនធម៌
តារាសម្តែងដែលចូលចិត្តបង្អួតសម្រស់ដើមទ្រូង នាង កុល ដាវី បានវិលមកកាន់ប្រទេសកម្ពុជាវិញកាលពីពេលថ្មីៗនេះ បន្ទាប់ពីនាងបានចេញទៅសម្តែងនៅក្នុងប្រទេសកាណាដារយះពេលជាង២ខែ។ការវិលត្រឡប់មកកាន់ទឹកដីកំណើតវិញនាងបានអះអាងថា ទទួលបានជោគជ័យលើសពីការស្មានក្នុងនោះក៍មានអានិកជនខ្មែរដែលរស់នៅទីនោះបានសុំនាងធ្វើជាកូនធម៌ថែមទៀតផង។
ចាត់ទុកថា នេះជាជោគជ័យលើកទី១ហើយសម្រាប់តារាសម្តែងស៊ិចស៊ីរូបនេះក្នុងការចេញសម្តែងនៅក្នុងទឹកដីដ៏ទាន់សម័យមួយនេះ ដោយសារបងប្អូនខ្មែរដែលរស់នៅទីនោះគឺមានការគាំទ្រនាងយ៉ាងខ្លាំង។ មិនត្រឹមតែអួតពីភាពជោគជ័យនៃការសម្តែងប៉ុណ្ណោះទេ តារាសម្តែងដែលមានដើមទ្រូងស៊ិចស៊ីរូបនេះក៍បានឲ្យដឹងដែរថា បងប្អូនខ្មែរនៅទីនោះមួយចំនួនបានសុំនាងធ្វើជាកូនធម៌ ខណះពេលដែលមានបុរសមួយចំនួនទៀតបានសុំស្នេហ៍ពីនាងផងដែរតែនាងមិនបានចាប់អារម្មណ៍ឡើយ។
នាងបញ្ជាក់ថា បងប្អូនខ្មែរនៅទីនោះគឺមានការគាំទ្រយ៉ាងខ្លាំងសម្រាប់តារាខ្មែរយើងដែលបានសម្តែងនៅទីនោះ ដោយពួកគាត់មានការរាប់អាន និងចូលចិត្តនាងក្នុងពេលដែលនាងចេញសម្តែងម្តងៗ។ នាងបន្ថែមថា បងប្អូនខ្មែរនៅទីនោះបានសម្តែងការភ្ញាក់ផ្អើលនៅពេលដែលពួកគាត់ដឹងថានាងគឺជាតារាសម្តែង ប៉ុន្តែនាងក៏អាចច្រៀងបានដែរនោះ។
នាងបញ្ជាក់ថា ក្នុងនាមជាតារាម្នាក់កុល ដាវី ទទួលស្គាល់ថា នៅក្នុងទឹកដីដ៏ស៊ីវិល័យមួយនេះនាងមិនអាចជៀសផុតពីកន្លង់ទាំងពួងដែលមានបំណងមកសុំស្នេហ៍លើរូបនាងឡើយ តែនាងមិនចាប់អារម្មណ៍ឡើយ ព្រោះនាងគិតតែធ្វើយ៉ាងណាសម្តែងឲ្យបានល្អ និងផ្តល់ការរីករាយដល់បងប្អូនខ្មែរនៅទីនោះដែលពួកគាត់បានគាំទ្រ និងចង់បានយើងសម្តែងនៅទីនោះ។ ពួកគាត់ម្នាក់ៗសុទ្ធតែស្រលាញ់និងរាប់អាននាង និងមានអ្នកខ្លះសុំនាងធ្វើជាកូនធម៌ទៀតផង។
នាងទទួលស្គាល់ថា ការសម្តែងរបស់នាងទទួលបានជោគជ័យនៅក្នុងប្រទេសកាណាដានាពេលនេះក៍ជាការរួមចំណែករបស់តារាចម្រៀងលោក សុខ រក្សា ផងដែរព្រោះតារាចម្រៀងរូបនេះគឺជាអ្នកចម្រៀងផង និងអាចលេងភ្លេងផង។
ដោយសារការជោគជ័យនិងមានការគាំទ្រនេះ កុល ដាវី អះអាងថា ទស្សនិកខ្មែរនៅទីនោះក៍បានសំណូមពរឲ្យនាងមកសម្តែងជាថ្មីម្តងទៀតនៅទីនោះទៀតផង៕
ដោយ៖ ស.រ