អូស្ត្រាលីនឹងរក្សាទ័ពរបស់ខ្លួននៅអាហ្វហ្គានីស្ថានរហូតដល់ដំណាច់ឆ្នាំនេះ
រដ្ឋ មន្ត្រីក្រសួងការពារជាតិអូស្ត្រាលីលោក Stephen Smithបានមានប្រសាសន៍ថាចំនួនបុគ្គលិកទ័ពរបស់ប្រទេសអូស្រ្ដាលីនៅ ក្នុងប្រទេសអាហ្វហ្គានីស្ថាននឹងមិនកាត់បន្ថយច្រើននោះទេរហូត ដល់ចុងឆ្នាំនេះ។
នេះជាការថ្លែងបញ្ជាក់ប្រាប់ដល់សភាជាតិទាក់ទងទៅនឹងបញ្ហាសង្រ្គាមនៅប្រទេសអាហ្វហ្គានីស្ថាន។
លោក បានបន្តទៀតថានៅដំណាច់ឆ្នាំនេះ ប្រទេសអាហ្វហ្គានីស្ថាននឹងទទួលខុសត្រូវលើបញ្ហាសន្តិសុខដោយ ខ្លួនឯងនៅខេត្ត Oruzgan។
នៅ ក្នុងខណៈពេលដែលគេកំពុងផ្តោតការយកចិត្ដទុកដាក់ទៅលើការបញ្ចប់ នៃការចូលរួមរបស់ប្រទេសអូស្ត្រាលីនៅក្នុងប្រទេសអាហ្វហ្គានី ស្ថាននោះ លោកSmith បានបន្តទៀតថា ការថែទាំអ្នកដែលរងរបួស និងទាហានដែលធ្លាក់ខ្លួនឈឺ គឺជាអាទិភាពខ្ពស់សម្រាប់រដ្ឋាភិបាល និងសហគមន៍។
លោកបានបន្ត ទៀតថា នាយកដ្ឋានការពារជាតិ និងអតីតយុទ្ធជននឹងធ្វើការឲ្យកាន់តែមានភាពជិតស្និទ្ធថែមទៀត ដើម្បីថែទាំដល់ទាហានដែលមានរបួស៕ (Radio Australia)