គ្រោះថ្នាក់ចរាចររវាងម៉ូតូ និងម៉ូតូបណ្ដាលឲ្យស្ដ្រីមានផ្ទៃពោះ ៥ខែម្នាក់របួសធ្ងន់
ភ្នំពេញ៖ កាលពីវេលាម៉ោង០៨និង៤០នាទីព្រឹក ថ្ងៃ ទី០៦ ខែកុម្ភៈ មានគ្រោះថ្នាក់ ចរាចររវាងម៉ូតូនិងម៉ូតូបណ្ដាល ឲ្យស្ដ្រីមានផ្ទៃពោះ៥ខែម្នាក់របួសដេកស្ដូកស្ដឹងនៅចំណុចមុខ មណ្ឌលសុខភាព ទឹកថ្លាតាម បណ្ដោយផ្លូវ សហព័នុ្ធរុស្ស៊ី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ភ្លាមៗនោះសមត្ថ កិច្ចនគរបាលចរាចរបានហៅរថយន្ដសង្គ្រោះ ដឹកយកទៅកាន់មន្ទីរពេទ្យ ព្រះកុសមៈទាំងគេមិនទាន់ បាន ស្គាល់ អត្ដសញ្ញាណ នៅឡើយហើយនគរបាល ចរាចរកំពុង ស្វះស្វែងរកសាច់ញាតិ។ ចំណែកភាគីបង្ក ម្ខាងទៀត ត្រូវបានឃាត់ ខ្លួនយកទៅអធិការដ្ឋានខណ្ឌ សែន សុខដើម្បីរង ចាំការដោះស្រាយតាមច្បាប់។
ភាគីបង្កម្ខាង ទៀតជិះម៉ូតូ ម៉ាក គុប ស្ងួតពណ៌ទឹកសមុទ្រគ្មាន ស្លាកលេខបើកបរដោយឈ្មោះ កែវ ចាន់តារា ភេទប្រុស អាយុ ៣៥ ឆ្នាំ មានមុខងារ ជា យោធា អង្គភាពទីចាត់ការកណ្ដាល៕
ដោយ៖ ហេង នាង