អ្នក​កាសែត​អន្តរ​ជាតិ​ មក​គោរពវិ​ញ្ញាណ​ក្ខន្ធ​សហសេវិក​

នៅ​ព្រឹក​ថ្ងៃ​ទី​០៦ កុម្ភៈ ២០១៣នេះ​ ក្រុមអ្នកកាសែតអន្តរជាតិសាច់ញាតិ​បាន​មក​ធ្វើ​ពិធី​គោរ​ព​​វិញ្ញា​ណ​ក្ខ​ន្ធ​​មិត្តភក្ដិ​រួម​អាជីពរបស់ខ្លួន ដែល​បាន​ស្លាប់នៅក្នុងពេលរាយការណ៍ព័ត៌មាន ពី​សង្រ្គាម ស៊ី​​វិលនៅកម្ពុជា។

លោក ពុយ គា អ្នកសម្របសម្រួលកម្មវិធី និង​ជា​អ្នក​កាសែតខ្មែរ​ធ្វើការ​ឱ្យ​ទីភ្នាក់ងារ​ព័ត៌មាន​​ជប៉ុ​ន​ក្យូដូ បានថ្លែង​ថា អ្នក​កាសែត មកពី​ប្រទេស​​អូស្រ្តាលី អាម៉េរិក បារាំង កាណាដា និងកម្ពុជា បាន​​ប្រារព្វ​ពីធី​គោរព​វិញ្ញាណក្ខន្ធ​មិត្តភក្ដិ​របស់ខ្លួន ប្រមាណ​​៣៤នាក់​​ដែល​​បាន​ស្លាប់ ក្នុង​ពេល​រាយ​ការណ៍​ពី​សង្គ្រាម​នៅ​កម្ពុជា។

លោក ពុយ គា បាន​ចាត់ទុក​ការ​មក​គោរព​វិញ្ញាណ​ក្ខន្ធនេះ ថាជា​ការយក​ចិត្តដាក់​មួយ​ដ៏​មាន​​តម្លៃ​​​បំផុត​សម្រាប់ជា​អ្នក​អាជីព​ ផ្នែក​សារ​ព័ត៌​មាន និង​ឱ្យ​តម្លៃ​​មិត្តភក្ដិ។ លោក​ថា​ “អ្នកកាសែត ពិត​ជា​​មាន​​វីរភាព ​ដ៏អង់អាច​របស់​ខ្លួន ដែល​ហ៊ាន​លះបង់​ប្តូរជីវិត ដើម្បី​ពាំនាំ​ព័ត៌មាន​ជូន​មហាជន ទោះ​ស្ថិត​​​ក្នុង​ស្ថានភាព​សង្រ្គាម និង​កលយុគ​យ៉ាង​ណាក៏ដោយ”។

KHM-dedication to the late jounalists in Camdodia war-soysophea-20130206_700x525

Related Articles

Back to top button
Close
Close