សមាជិកសភា​អូស្ត្រាលី​ឡើង​តុលាការ​នៅ​ក្រុង​មែល​ប៊ិន​ថ្ងៃនេះ

លោក Craig Thomson អតីត​សមាជិកសភា​គណបក្ស​Labor តែ​ក្រោយមក បាន​ដក​ខ្លួន​ចេញ​ពី​គណបក្សនេះ ទៅធ្វើ​សមាជិកសភា​​ឯក​រាជ បាន​បង្ហាញ​ខ្លួន​នៅ​​តុលាការ​​ក្រុង​មែល​ប៊ិន ដើម្បី​ប្រឈមមុខ​នឹង​បទ​ចោទ​កេង​បន្លំ​ចំនួន​១៥០​ប្រការ។

ប៉ូលិស​បាន​ចាប់​ខ្លួនលោក Craig Thomson ​កាលពីអាទិត្យ​មុន​ ក្រោយពី​​មានការ​ស៊ើប​អង្កេត​អស់ពេល​យ៉ាងយូរ​​ពីសំណាក់​ប៉ូលិស ពាក់ព័ន្ធ​នឹង​ការ​ចោទ​ប្រកាន់​ថា​លោក​បានប្រើ​ថវិកា​សហជីព​ដោយ​ខុស​​បែបបទ។

លោក​និយាយ​ថា  លោកមិនបានប្រព្រឹត្ត​ខុស​ទេ ហើយថា​លោកនឹង​ធ្វើការតតាំង​​ចំពោះ​បទ​ប្រកាន់​ទាំងនោះ។

លោក ​ថ្លែងថា លោក​ឡើង​តុលាការ​​ថ្ងៃនេះ​ ក្នុងគោល​បំណង​ចម្បង​​គឺ​ដើម្បី​ព្យាយាម​យក​បញ្ហានេះ​មកដោះ​ស្រាយ​ឲ្យ​ចប់​ សព្វ​គ្រប់ ឲ្យ​បាន​ឆាប់​ទៅតាម​លទ្ធភាព​ ដែលអាច​ធ្វើ​បាន​ ដើម្បី​សម្អាត​ឈ្មោះ​របស់​លោក៕ (Radio Australia)

Related Articles

Back to top button
Close
Close