សត្វខ្លាមួយក្បាលបានខាំហែកអ្នកបង្វឹករបស់ខ្លួននៅប្រទេសម៉ិកស៊ិក
សត្វខ្លាមួយ ក្បាលបានខាំហែកអ្នកបង្វឹករបស់ខ្លួនរហូតដល់ស្លាប់នៅចំពោះមុខ ហ្វូងមនុស្សឈរមើលដែលស្រែកដោយភាពតក់ស្លុត នៅក្នុងកន្លែងលេងសៀកមួយ ក្នុងប្រទេសម៉ិកស៊ិក។
សាក្សី ទាំងឡាយនិយាយថា ភ្លាមនោះ សត្វខ្លាស្រាប់តែបែរមករកអ្នកបង្វឹកអាយុ៣៥ឆ្នាំ នៅក្នុងអំឡុងពេលដែលលេងសៀក ដោយចាប់ហែកខោអាវ ហើយប្រើក្រញាំហែកបំពង់កអ្នកបង្វឹករូបនោះ។
បុគ្គលិក នៃក្រុមលេងសៀកបានវាយសំពងសត្វខ្លានោះផ្ទួនៗគ្នា ជាមួយនឹងចម្រឹងដែក ក៏ប៉ុន្តែសត្វខ្លានោះមិនព្រមលែងបុរសនោះឡើយរហូតទាល់តែបុរសនោះ ស្លាប់ដោយសារការហូរឈាម៕(Radio Australia)