ការ​ចរចា​ស្វែង​រក​សន្តិភាព​រវាង​រដ្ឋាភិបាល​ភូមា​និង​ក្រុម​ឧទ្ទាម​កាឈីន​

នៅ​ថ្ងៃ​ចន្ទ​ម្សិលមិញ​នេះ រដ្ឋាភិបាល​ភូមា​និង​ក្រុម​​​ឧទ្ទាម​កាឈីន​បាន​​​​ធ្វើ​ការ​ចរចា​ទល់​មុខ​​ គ្នា​ នៅ​ប្រទេស​​ចិន​​​ ដើម្បី​ស្វែង​រក​ដំណោះ​ស្រាយ​សន្តិភាព​​ក្នុង​ប្រទេស។ ​រដ្ឋាភិបាល​ភូមា​និង​ក្រុម​​​ឧទ្ទាម​កាឈីន ​ធ្លាប់​បាន​ចរចា​លើ​បទ​​ឈប់​​​បាញ់ ជា​ច្រើន​លើក​មក​ហើយ​ តែ​មិន​ដែល​​ទទួល​បាន​នូវ​​ជោគ​ជ័យឡើយ។​ ការចរចា​​ចុង​ក្រោយ​បង្អស់​ គឺ​នៅ​ខែ​​មិថុនា​ ​ឆ្នាំ​ ២០១១។ គួរ​រំលឹក​ថា​ បទ​ឈប់​បាញ់​គ្នា​នៅ​ភូមា បាន​ចូល​ជា​ធរមាន​​​ តាំង​ពី​​១៧​ ឆ្នាំ​​មុន​​ម្ល៉េះ។ ​ប្រធានាធិបតី​ ថេន​ សេន បាន​ប្រកាស​ថា​ ភូមា​​​​កំពុង​យក​ចិត្ត​ទុកដាក់​ដល់​ស្ថិរភាព​​នយោបាយ​ក្នុង​ប្រទេស​ និង​ការ​​បង្រួប​បង្រួម​ជាតិ​​។

ការ​ចរចា​ស្វែង​រក​សន្តិភាព​ បាន​ប្រព្រិត្ត​​ទៅ ក្នុង​លក្ខណៈ​​ជា​មិត្តភាព ​​​នៅ​ក្រុង​​Ruili ដែល​ជា​ប្រទេស​​ចិន ក្បែរ​ព្រំ​ប្រទល់​ភូមា។ គេឃើញ​​​​មាន​វត្តមាន​របស់​លោក Aung Min ជា​​​អ្នក​ចរចា​​សំខាន់​​មក​ពី​​​​រដ្ឋ​​អំណាច​​ភូមា និង​ឧត្តមសេនីយ៍​ Gun Maw ​​មេដឹកនាំ​សំខាន់​ទី​ពីរ​របស់​​ក្រុម​​​ឧទ្ទាម​កាឈីន។​ ​​​បន្ទាប់​ពី​បាន​ពិភាក្សា​គ្នា​អស់​រយៈ​ពេល​​ប្រាំពីរ​ម៉ោង​មក ​​ភាគី​ទាំង​ពីរ​បាន​សំរេច​នឹង​​ជួប​ចរចា​គ្នា​ម្តង​ទៀត​ នៅ​ក្នុង​ប៉ុន្មាន​សប្តាហ៍​ខាង​មុខ​នេះ។

​រដ្ឋាភិបាល​ភូមា​និង​ក្រុម​​​ឧទ្ទាម​កាឈីន ពុំ​​​​​ដែលបាន​​​ចុះ​សម្រុង​គ្នា​​​​ក្នុង​ដំណោះ​ស្រាយ​​​​​ស្វែង​រក​ សន្តិភាពជាថ្មី​នោះ​​ឡើយ​​​​​​​​ ​ តាំង​ពី​​​​ការ​ចរចា​លើ​បទ​ឈប់​បាញ់​គ្នា កាល​ពី​ខែ​​មិថុនា​ ​ឆ្នាំ​ ២០១១ ទទួល​​បរាជ័យ​មក​ម្ល៉េះ។ គួរ​រំលឹក​ថា​ បទ​ឈប់​បាញ់​គ្នា​នៅ​ភូមា ចូល​ជា​ធរមាន​​​ តាំង​ពី​​១៧​ ឆ្នាំ​​មុន​​ម្ល៉េះ។

ការ​វាយ​ប្រហារ​គ្នា​ជាថ្មី​​ ​រវាង​​រដ្ឋាភិបាល​ភូមា​និង​ក្រុម​​​ឧទ្ទាម​កាឈីន បាន​បង្ក​អោយ​​ប្រជាជន​​ជា​ច្រើន​នាក់​បាត់បង់​ជីវិត និង​រាប់​​​ពាន់​នាក់​ទៀត​ភៀស​ខ្លួន។
នៅ​ភូមា​ ក្រុម​ឧទ្ទាម​កាឈីន​ ជា​ក្រុម​ឧទ្ទាម​ប្រដាប់​អាវុធ​តែ​មួយ​គត់​ ដែល​​មិន​ទាន់​​ចរចា​សំរេច​បាន​នូវ​ការ​​ឈប់​បាញ់​​គ្នា ជាមួយ​​​​រដ្ឋ​​អំណាច។ ​​ ក្រុម​ឧទ្ទាម​កាឈីន​ទាម ទារ​អោយ​​​រដ្ឋ​កា​ឈីន​ ស្ថិត​នៅ​ភាគ​ខាងត្បូង​ប្រទេស​ ទទួល​បាន​​​​ឯករាជ្យភាព។

ក្នុង​​​រយៈ​ពេល​ជាង​ពីរ​ខែ​កន្លង​មកនេះ​​ ការ​ប្រយុទ្ធ​​គ្នា​តទល់​គ្នា​​រវាង​​​ក្រុម​ឧទ្ទាម​​​នេះ​ ជាមួយ​​​រដ្ឋាភិបាល​​ បាន​​​​រីក​រាល​ដាលខ្លាំង​​នៅ​​ភូមា។ កងទ័ព​​ភូមា​ទទួល​ស្គាល់​ថា ខ្លួន​បាន​ធ្វើ​ការ​​​​​​វាយ​ប្រហារ​ក្រុម​ ឧទ្ទាម​​ តាម​ផ្លូវ​អាកាស។

រដ្ឋាភិបាល​ភូមា​ថ្មី​ ដែល​ចូល​កាន់​តំណែង​បន្ត​ពី​​របប​សឹក​ភូមា​ ​​​កាល​ពី​ដើម​ឆ្នាំ​ ២០១១​ បាន​​​ខិតខំ​​បង្កើន​ការ​កែ​ទំរង់​នានា​នៅ​ក្នុង​ប្រទេស។ លោក ថេន សេន ដែល​ជា​ប្រធានាធិបតី​ភូមា បាន​សន្យា​ថា​នឹង​​​ផ្អាក​សង្គ្រាម​ជាមួយ​​​ក្រុម​ឧទ្ទាមជន​​ជាតិ​ភាគ​តិច​​ ​នានា​​​​​​ ដែល​មាន​វត្តមាន​នៅ​ក្នុង​ប្រទេស៕ដោយ ព្រំ សឿន សូលីណា (RFI)

Related Articles

Back to top button
Close
Close