សេចក្តីរាយការណ៍របស់អភិបាលរាជធានីភ្នំពេញត្រូវពលរដ្ឋបុរីកីឡាច្រានចោល
ភ្នំពេញ: នៅព្រឹកថ្ងៃទី ២៧ កុម្ភៈ ២០១២ នេះក្នុងសន្និសីទកាសែត ដែលធ្វើឡើងនៅអគារទី៨ ក្នុងប្លុកបុរីកីឡា ដោយមានការចូលរួមពីពលរដ្ឋសហគមន៍ ដែលប្រឈមនឹងការបណ្ដេញចេញ បានច្រានចោលនូវសេចក្តីរាយការណ៍របស់លោក កែប ជុតិមា អភិបាលរាជធានីភ្នំពេញ។
នៅក្នុងសេចក្តីរាយដែលច្រានចោលនោះមាន ២ចំណុចសំខាន់ៗ ទី១-ប្រជាពលរដ្ឋបុរីកីឡា ដែលត្រូវអាជ្ញាធរសមត្ថកិច្ច និងក្រុមហ៊ុនផានអ៊ីម៉ិច វាយកម្ទេចផ្ទះ នៅបុរីកីឡា គឺមិនមានឯកសារគ្រប់គ្រាន់ ក្នុងការទទួលបានសំណងពីរដ្ឋាភិបាល និងក្រុមហ៊ុនឡើយ។
ទី២-ក្រុមប្រជាពលរដ្ឋបុរីកីឡា ដែលបានរត់ចេញពីមណ្ឌលព្រៃស្ពឺ គឺដោយសារតែមានការញុះញង់ពីមន្ត្រីគណបក្សសមរង្ស៊ី។ ការលើកឡើងទាំង ២ចំណុចខាងលើនេះ ត្រូវបានក្រុមពលរដ្ឋបុរីកីឡា អះអាងថា ជាការមិនពិតនោះទេ៕