អ្នកទោសឥណ្ឌូណេស៊ីពីបទភេរវកម្មពីររូបតវ៉ាចំពោះសាលក្រមប្រហារជីវិត
អ្នកទោសពី បទភេរវកម្មពីររូបកំពុងរៀបចំតវ៉ាប្រឆាំងនឹងសាលក្រមប្រហារជីវិត របស់ពួកគេ ជុំវិញការវាយប្រហារដាក់បន្ទុះគ្រាប់បែកនៅឆ្នាំ២០០៤ ទៅលើស្ថាន ទូតអូស្ត្រាលីនៅក្នុងទីក្រុងហ្សាការតានៃប្រទេស ឥណ្ឌូណេស៊ី។
លោក Achmad Michdan មេធាវីម្នាក់របស់អ្នកទោសទាំងពីររូបបានមានប្រសាសន៍ថា មានភស្តុតាងថ្មីដែលអនុញ្ញាតឲ្យពួកគេអាចធ្វើការប្ដឹងតវ៉ាឲ្យ មានការពិនិត្យវិនិច្ឆ័យលើករណីសំណុំរឿងនេះឡើងវិញពីសំណាក់ តុលាការកំពូល។
លោកមេធាវីរូបនេះមិនបានប្រាប់ ទីភ្នាក់ងារព័ត៌មាន ABC អូស្រ្ដាលីថា តើភស្ដុតាងថ្មីនោះគឺជាអ្វីទេ។ តុលាការបានកាត់ទោសប្រហារជីវិតដល់ទណ្ឌិត Iwan Darmawan ហៅថា Rois និងទណ្ឌិត Ahmad Hasan ពីបទដែលពួកគេមានការជាប់ពាក់ព័ន្ធនឹងការដាក់ឲ្យផ្ទុះគ្រាប់ បែកកាលពីឆ្នាំ២០០៤ ដែលបានបណ្ដាលឲ្យមានមនុស្សស្លាប់ចំនួន ១១នាក់រាប់បញ្ចូលទាំងអ្នកដាក់គ្រាប់បែកអត្តឃាតផងដែរ។ នៅក្នុងហេតុការណ៍នោះពុំមានជនជាតិអូស្ត្រាលីបាត់បង់ជីវិតទេ។
ប្រសិន បើការប៉ុនប៉ងទាមទារការសម្រាលទោសពីការប្រហារជីវិតមកជាការ ជាប់ពន្ធនាគារវិញត្រូវទទួលបរាជ័យនោះ សេចក្ដីសង្ឃឹមចុងក្រោយរបស់ទណ្ឌិតទាំងពីររូបនោះគឺការសុំការ លើកលែងទោសពីប្រធានាធិបតី។
នៅក្នុងឆ្នាំនេះប្រទេសឥណ្ឌូណេស៊ី មានគម្រោងធ្វើការប្រហារជីវិតអ្នកទោសចំនួន ១០នាក់ដែលមិនអាចធ្វើការប្ដឹងតវ៉ាតទៅទៀតបាន។ ប្រទេសឥណ្ឌូណេស៊ីមានរៀបចំការកាត់ទោសប្រហារជីវិតចុងក្រោយគឺនៅ ឆ្នាំ២០០៨៕ (Radio Australia)