នគរបាលអំពាវនាវឲ្យប្រជាជនជួយថែរក្សាសណ្តាប់ធ្នាប់
ភ្នំពេញ៖ មន្ត្រីនគរបាលជាតិជាន់ខ្ពស់នៅថ្ងៃអាទិត្យនេះបានអំពាវនាវឲ្យប្រជាពលរដ្ឋជួយថែក្សារសណ្តាប់ធ្លាប់នៅពេលអញ្ចើញចូលរួមក្នុងពិធីបុណ្យព្រះបរមសពនៃ ព្រះបាត នរោត្តម សីហនុ អតីតព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។
លោកឧត្តមសេនីឯក សុខ វណ្ណ អគ្គស្នងការរងនគបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញបាននិយាយនៅថ្ងៃអាទិត្យនេះថា នៅមានឱកាសតែមួយព្រឹកទៀតតែប៉ុណ្ណោះ គឺនៅព្រឹកថ្ងៃច័ន្ទទី៤ វេលាម៉ោង៧:០០ ទៅ៩:00 ព្រឹក ដែលប្រជាជនកម្ពុជាត្រូវបានអនុញ្ញាតិឲ្យចូលក្នុងទីលានព្រះមេរុ ដើម្បីបួងសួងដល់ព្រះបរមសព។
លោកបានមានប្រសាសន័ថា នៅព្រឹកថ្ងៃអាទិត្យនេះមានប្រជាពលរដ្ឋជាច្រើនកុះករបានប្រជ្រៀតគ្នាចូលក្នុងទីលានព្រះមេរុ ដោយមើលទៅដូចជាខ្វះសណ្តាប់ធ្នាប់។
លោកបានបន្តថា ការប្រជ្រៀតបែបនេះមិនមែនជាកំហុសឆ្គងរបស់គាត់ទេ ព្រោះនេះក៏ដោយសារតែពួកគាត់ចង់ឃើញ និងចង់បន់ស្រន់ដល់ព្រះបរមសព នៃសម្តេចព្រះមហាវីរក្សក្រ តែដោយក្នុងក្រុមមនុស្សមានមនុស្សចាស់ជរា និងកុមារជាច្រើនផងដែរនោះ អាចធ្វើឲ្យមានការលំបាកដល់ពួកគាត់។
ដោយសារបញ្ហានេះហើយលោកឧត្តមសេនីផ្កាយមាស៣ បានអំពាវនាវឲ្យប្រជាពលរដ្ឋជួយថែក្សាសណ្តាប់ធ្នាប់ដោយចូលតាមសម្រួលជៀវសវាងបញ្ហាផ្សេងៗដែលកើតឡើងដោយយកថាហេតុ។
លោកឧត្តមសេនីបានមានប្រសាសន៍ថា កម្លាំងនគបាលជាងមួយម៉ឺននាក់បានឈរជើងការពារគ្រាប់ទីកន្លែងនៅក្នុងបរិវេណបុណ្យ។ គួរបញ្ជាក់ផងដែរថា សាលារាជធានីភ្នំពេញ រំពឹងថា និងមានប្រជាពលរដ្ឋកម្ពុជាងមួយលាន់នាក់ និងមិនទាន់គិតពីភ្ញៀវបរទេសទេ ដែលអញ្ចើញមកចូលរួមនៅក្នុងព្រះរាជពិធីបុណ្យ៕
ដោយ៖ ហេង នាង