តុលាការ​ឥណ្ឌា​កំពុង​ពិចារណា​ករណី​​រំលោភ​ជា​ក្រុម​ទៅ​លើ​ស្រ្ដី​និស្សិត​ពេទ្យ

តុលាការ​នៅ ​ប្រទេស​ឥណ្ឌា​បាន​សម្រេច​ថា​ ជន​សង្ស័យ​ទី​ប្រាំ​មួយ​ក្នុង​ករណី​បទ​ឧក្រិដ្ឋកម្ម​មនុស្ស​ឃាត​ និង​ការ​រំលោភ​ជា​ក្រុម​ទៅ​លើ​ស្រ្ដី​និស្សិត​ពេទ្យ ​ដែល​ជន​ខិល​ខូច​បាន​ប្រព្រឹត្ដ​នៅ​លើ​រថយន្ត​ក្រុង​នៅ​ទីក្រុង​ញូវដេលី​កាល ​ពី​ខែ​មុន​ នឹង​ត្រូវ​ឡើង​តុលាការ​សម្រាប់​អនីតិជន​ ឬ​ក្មេង​ក្រោម​អាយុ។

ជន​សង្ស័យ​រូប​នោះ​បាន​រង​ការ​ ចោទ​ប្រកាន់​ពី​បទល្មើស​រំលោភ​សេព​សន្ថវៈ តែ​មិនមែន​ជា​បទល្មើស​មនុស្ស​ឃាត​ទេ។​ ការ​ចោទ​ប្រកាន់​បែប​នេះ​គឺ​ជា​ករណី​ដ៏កម្រ​មួយ​ដែល​អាជ្ញាធរ​កម្រ​ធ្វើ​ឡើង ​ប្រឆាំង​នឹង​ក្មេង​មិន​ទាន់​គ្រប់​អាយុ​នៅ​ក្នុង​ប្រព័ន្ធ​យុត្តិធម៌​ ប្រទេស​ឥណ្ឌា។

នៅ​ក្នុង​ខណៈ​នេះ​ដែរ​ ជនសង្ស័យ​ចំនួន​ប្រាំ​រូប​ទៀត​អាច​ប្រឈម​មុខ​នឹង​ការ​កាត់​ទោស​ប្រហារ​ជីវិត ​ដោយ​ការ​ព្យួរករ​ ប្រសិន​បើ​តុលាការ​រក​ឃើញ​ថា​ ជន​សង្ស័យ​ទាំង​នោះ​មាន​ទោស​ពី​បទ​រំលោភ​សេព​សន្ថវៈ​ និង​ឃាតកម្ម​មែន​នោះ។​

អតិបរមា ​នៃ​ទោស​សម្រាប់​ក្មេង​មិន​ទាន់​គ្រប់​អាយុ​គឺ​ការ​ដាក់​ទោស​ឲ្យ​នៅ​ក្នុង​ មណ្ឌល​កែប្រែ​អនីតិជន​ដែល​មាន​រយៈ​ពេល​មិន​លើស​ពី​ចំនួន​បី​ឆ្នាំ៕ (Radio Australia)

Related Articles

Back to top button
Close
Close