ទីក្រុង​ Bundaberg ​នៃ​រដ្ឋ​ Queensland ​​កំពុង​រងគ្រោះ​ដោយសារ​ទឹក​ជំនន់

លោកស្រី​ នាយក​រដ្ឋមន្ត្រី​អូស្ត្រាលី​មាន​ប្រសាសន៍​ថា​ ទាហាន​ចំនួន​ ១០០​នាក់​ត្រូវ​អាជ្ញាធរ​បញ្ជូន​ទៅ​ជួយ​នៅ​ក្នុង​ទីក្រុង​ Bundaberg ​នៃ​រដ្ឋ​ Queensland ​ដែល​កំពុង​រងគ្រោះ​ដោយសារ​ទឹក​ជំនន់។

ឧទ្ធម្ភាគចក្រ ​ Blackhawk ​ចំនួន​ ៤​គ្រឿង ​និង​យន្តហោះ​ប្រភេទ​ Hercules​ ចំនួន​ពីរ​គ្រឿង​កំពុង​ត្រូវ​អាជ្ញាធរ​ប្រើ​នៅ​ក្នុង​ការ​ជួយ​សង្គ្រោះ​ និង​ជម្លៀស​ពល រដ្ឋ​ទៅ​កាន់​ទី​សុវត្ថិភាព​ពីគ្រោះ​ទឹក​ជំនន់។​

យន្តហោះ ​ធន់​ C-17 ​មួយ​គ្រឿង​​ហោះហើរ​ដឹក​សម្ភារៈ​ និង​បរិក្ខារ​ផ្សេង​ៗ​ទៅ​ឲ្យ​ទីក្រុង​ដែល​កំពុង​រង​ការ​បំផ្លិច​បំផ្លាញ​ ដោយសារ​គ្រោះ​​ទឹក​ជំនន់​នេះ។

​លោកស្រី​ Julia Gillard ​មាន​ប្រសាសន៍​ថា​ អាជ្ញាធរ​កំពុង​រៀប​ចំ​ផ្ដល់​ថវិកា​ជួយ​សង្គ្រោះ​ទៅ​ឲ្យ​បណ្ដា​ជន​រង​គ្រោះ​ នៅ​ទូទាំង​រដ្ឋ​៕​

មក​ទល់​នឹង​ពេល​នេះ​មាន​មនុស្ស​ចំនួន​ ៤​នាក់​ស្លាប់​ ដោយសារ​ទឹក​ជំនន់​នៅ​រដ្ឋ​ Queensland ​និង​នៅ​រដ្ឋ​ New South Wales ​កុមារ​អាយុ​បី​ឆ្នាំ​ម្នាក់​បាន​ស្លាប់​ដោយសារ​ដើម​ឈើ​បាក់​សង្កត់៕ (Radio Australia)

Related Articles

Back to top button
Close
Close