នាយក​រដ្ឋមន្ត្រី​ជប៉ុន​សន្យា​ស្ទួយ​សេដ្ឋកិច្ច​ដោយ​មិន​ធ្វើការ​ចំណាយ​ហួស​ព្រំដែន​

ជាង​មួយ​ខែ​បន្ទាប់​ពី​បាន​ឈ្នះ​ឆ្នោត​ជា ​ប្រធានាធិបតី​ប្រទេស​ជប៉ុន នាយក​រដ្ឋ​មន្ត្រី​​ Shinzo Abe បាន​សន្យា​នៅ​ថ្ងៃ​ចន្ទ​នេះ នៅ​ក្នុង​សេចក្តី​ថ្លែង​សន្ទរ កថារបស់​ខ្លួន ​ក្នុង​​សភា​ជប៉ុន ថា​រដ្ឋាភិបាលជប៉ុន​​នឹង​​លើក​ស្ទួយ​សេដ្ឋកិច្ច ​ដោយ​​មិន​​ធ្វើ​ការចាយ​វាយ​​​អោយ​ហួស​​​​ព្រំដែន​នោះ​ឡើយ។ លោក Shinzo Abe រំពឹង​ថា​​នយោបាយ​លើក​ស្ទួយ​សេដ្ឋកិច្ច​របស់​លោក នឹង​ធ្វើ​អោយ​ជប៉ុន ទទួល​បាន​អត្រា​កំណើន​ ២,៥ ភាគរយ ចាប់​ពី​ខែ​មេសា​ ឆ្នាំ​នេះ រហូត​ដល់​ខែ​មិនា​ ឆ្នាំ ​​២០១៤។ នៅ​ថ្ងៃ​ចន្ទ​នេះ​ដែរ​ នាយក​រដ្ឋ​មន្ត្រី​ជប៉ុន​ ក៏​​បាន​សុំ​អោយ​ធនាគារ​ជប៉ុន ​ខិត​ខំ​​​ធ្វើ​យ៉ាងណា ចូល​រួម​សំរេច​បាន​​អោយ​​កាន់​តែ​លឿន​​នូវ​​អតិផរណា​ក្នុង​ប្រទេស។

“យើង ​មិន​អាច​​បន្ត​ការ​ចាយ​វាយ​លុយ​សាធារណៈ ​ដោយ​គ្មាន​​កម្រិត​តទៅ​ទៀត​បាន​ឡើយ យើង​ត្រូវ​តែ​រៀប​ចំ​អោយ​មាន​យុទ្ធសាស្ត្រ​កំណើន​សេដ្ឋកិច្ច​ ដែល​​អនុញ្ញាត​អោយ​ការ​វិនិយោគ​ទុន​ឯកជន​នានា​ ​ការ​​បិរភោគ​និង​ការ​ប្រើប្រាស់​ក្នុង​ស្រុក មាន​ការ​កើន​ឡើង” នេះ​ជា​ប្រសាសន៍​របស់​​នាយក​រដ្ឋ​មន្ត្រី​ជប៉ុន Shinzo Abe នៅ​សភា​ ក្នុង​ថ្ងៃ​ចន្ទ​នេះ នៅ​ចំពោះ​មុខ​តំណាង​រាស្ត្រ​ និង​សមាជិក​ព្រឹទ្ធ​សភា​នានា​។

នាយក​ រដ្ឋមន្ត្រី​ជប៉ុន​ លោក Shinzo Abe ដែល​ត្រៀម​នឹង​​​ដងដួស​នៅ​ក្នុង​​ចំណាយ​សាធារណៈ ​ជា​លើក​ចុង​ក្រោយ​ បាន​សន្យា​​ថា ​រដ្ឋាភិបាលជប៉ុន​​នឹង​​លើក​ស្ទួយ​សេដ្ឋកិច្ច ​ដោយ​​មិន​​ធ្វើ​ការចាយ​វាយ​​​អោយ​ហួស​​​​ព្រំដែន​នោះ​ឡើយ។ រដ្ឋាភិបាល​លោក Shinzo Abe ចង់​អោយ​​ការ​នាំ​ចេញ​ក្រៅ​​ស្រុក​ មាន​ការ​កើន​ឡើង​​ស្រប​តាម​ចង្វាក់​នៃ​សេដ្ឋកិច្ច​ពិភព​លោក។

​គំរោង​ស្តារ​សេដ្ឋកិច្ច​របស់​នាយក​រដ្ឋ​មន្ត្រី​ជប៉ុន​ ធ្វើ​ការ​​ពឹង​ផ្អែក​លើ​ការ​បង្កើន​ចំណាយ​សាធារណៈ​ ​ដែល​ជា​អាទិភាព​របស់​​គណបក្ស​ស្តាំ​និយម​របស់​លោក ។ នៅ​ថ្ងៃ​​អង្គារ​ស្អែក​ នេះ​​ លោក​ Shinzo Abe នឹង​បង្ហាញ​នូវ​គំរោង​ថវិកា​ សំរាប់​វិញ្ញាសា​​​ពន្ធដារ​ ដែល​នឹង​​ចាប់​អនុវត្ត​ពី​​ខែ​មេសា​ ខាង​មុខ​នេះ​ រហូត​ដល់​ខែ​មិនា​ ឆ្នាំ ​​២០១៤។

កាល​ពី​​ថ្ងៃ​ទី​ ១១​មករា​ កន្លង​ទៅ​ នាយក​​រដ្ឋ​មន្ត្រី​ជប៉ុន ​ធ្លាប់​បាន​ប្រកាស​នូវ​ផែន​ការ​ស្តារ​​​​សេដ្ឋកិច្ច​ ដែល​មាន​ទឹក​ប្រាក់​​​ជាង​ ១០​ពាន់​លាន​យ៉េន​ជប៉ុន ត្រូវ​ជា​៨៥ ពាន់​លាន​​អឺរ៉ូ។
ប្រទេស​ជប៉ុន​កំពុង​តែ​ជួប​នូវ​ឧនភាព​ថវិកា ហើយ​កម្រិត​បំណុល​​​របស់​ខ្លួន​មាន​​​​ជាង​ពីរ​ដង​ហួសពី​ផលិតផល​សរុប​ក្នុង​ ស្រុក​។ លើស​ពី​នេះ​ ការ​ចាយ​វាយ​ថិវកា​រដ្ឋ​​​ប្រហែល​ជា​ ៤៦ ភាគ​រយ​​ អាច​​នឹង​​ធ្វើ​អោយ​​បំណុល​​ កាន់​តែ​មាន​ការ​កើន​ឡើង​ថែម​ទៀត។​

នៅ​ពេល​​ដែល​​ការ​អង្កេត​មួយ​បាន​​ប្រមើលមើល​ថា ​​នយោបាយ​លើក​ស្ទួយ​សេដ្ឋ កិច្ច​ របស់​លោក Shinzo Abe នឹង​អាច​អោយ​មាន​​អត្រា​កំណើន​ ១,៨ ភាគរយ នៅ​ក្នុង​រយៈ​ពេល​នៃ​វិញ្ញាសា​ពន្ធដារ​នេះ នាយក​រដ្ឋ​មន្ត្រី​ជប៉ុន មាន​សុទិដ្ឋិនិយម ​បាន​ផ្តល់​តួលេខ​រហូត​ដល់​ទៅ​២,៥ ភាគរយ​ឯណោះ៕ ដោយ ព្រំ សឿន សូលី ណា  (RFI)

Related Articles

Back to top button
Close
Close