ឃាត់​ខ្លួន​មន្រ្តី​នគរ​បាល ​ពីរ​នាក់​បន្ទាប់​ពី​បាញ់​ម្ចាស់ ​រថ​យន្ត​ដឹក​ម្ទេស ​ឲ្យ​របួស​

ភ្នំពេញ៖ កម្លាំងនគរបាល ខណ្ឌឫស្សីកែវ ដឹកនាំដោយលោក អធិការ នគរបាលខណ្ឌ ទៀង ច័ន្ទសា បានឃាត់ខ្លួន មន្រ្តីនគរបាល ចំនួន២នាក់ ដែលបាន បាញ់ប្រហារ ម្ចាស់រថយន្ត ដឹកម្ទេស បណ្តាលឲ្យរងរបួសធ្ងន់ ចំស្មា កាលពីយប់ រំលងអាធ្រាត្រ ចូលថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៣ ស្ថិតនៅជិតស្ពាន លីយ៉ុងផាត់ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ។

អធិការនគរបាល ខណ្ឌឫស្សីកែវ លោក ទៀង ច័ន្ទសា បានឲ្យដឹងថា កម្លាំងសមត្ថកិច្ច របស់​លោក ក្រោមបទបញ្ជារបស់ លោកស្នងការ និងស្នងការរង ទទួលផែន បានធ្វើការ ស្រាវជ្រាវ យ៉ាងយកចិត្តទុកដាក់ និងឈានទៅដល់ការ ឃាត់ខ្លួន ជន​សង្ស័យ​ទាំង​ពីរ​នាក់​នេះ ដែលជាមន្រ្តីនគរបាល ក្រោយពីបានបាញ់ ម្ចាស់រថយន្តទួរីស ដឹកម្ទេស បណ្តាលឲ្យ រងរបួសធ្ងន់ កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៣ ដោយសារតែ តាមទារលុយ។

យ៉ាងណាក៏ដោយ មិនទាន់មានការ បញ្ជាក់ថា មន្រ្តីនគរបាលទាំងពីរនាក់ ធ្វើការ​នៅ​អង្គ​ភាព ណានោះទេ។ លោក ទៀង ច័ន្ទសា បានឲ្យដឹងថា បច្ចុប្បន្នជនសង្ស័យ ទាំងពីរនាក់ ត្រូវបានឃុំខ្លួនជា បណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាល ខណ្ឌឫស្សីកែវ ដើម្បីចាត់ការ តាមផ្លូវច្បាប់។

សូមបញ្ជាក់ថា ម្ចាស់រថយន្តទួរីសរកស៊ីដឹកបន្លែ ពីស្រុកកោះធំ ខេត្តកណ្តាល ឆ្ពោះ​ទៅ​ព្រំ​ដែន​ ខេត្តប៉ៃលិន ត្រូវបានជន សង្ស័យចំនួន២នាក់ ស្លៀក​ពាក់​ឯក​សណ្ឋាននគរបាល ពណ៌​ទឹកដោះគោ បាញ់ប្រហារមួយគ្រាប់ចំស្មា បណ្តាល ឲ្យរងរបួសធ្ងន់ កាលពីវេលាម៉ោង ១២ និង១៥នាទីយប់រំលងអាធ្រាត្រ ចូលថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៣ ស្ថិត នៅជិតស្ពានលី យ៉ុងផាត ក្នុងសង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ បច្ចុប្បន្នជនរងគ្រោះ កំពុង​សម្រាក់​ព្យា​បាល​នៅមន្ទីរពេទ្យកាល់ម៉ែត៕

ST-193

Related Articles

Back to top button
Close
Close