វៀតណាមចុះកិច្ចព្រមព្រៀងបង្កើតក្រុមហ៊ុនចម្រាញ់ប្រេងជាមួយក្រុមហ៊ុនជប៉ុន និងកូវ៉ែត
ប្រទេស វៀត ណាមបានចុះហត្ថលេខាព្រមព្រៀងជាមួយក្រុមហ៊ុនជប៉ុន និងកូវ៉ែត ដើម្បីបង្កើតក្រុមហ៊ុនចម្រាញ់ប្រេងមួយក្នុងទឹកប្រាក់ប្រមាណជា ៩ពាន់លានដុល្លារ ។
នេះជាផ្នែកមួយនៃផែនការអភិវឌ្ឍជាតិវៀតណាម ដើម្បីឆ្លើយតបទៅនឹងតម្រូវការលើវិស័យថាមពលរបស់ខ្លួន។
មាន ការពន្យារពេលជាច្រើនលើ គម្រោងចម្រាញ់ប្រេង Nghi Son។ យ៉ាងណាមិញ គម្រោងនេះ នឹងចាប់ផ្តើមប្រតិបត្តិការរបស់ខ្លួនឲ្យបាននៅឆ្នាំ២០១៧ ក្នុងខេត្ត Thanh Hoa មានចម្ងាយប្រមាណជា ២០០គីឡូម៉ែត្រភាគខាងត្បូងទីក្រុងហាយ ណូយ។
រដ្ឋាភិបាល ប្រទេសវៀតណាមបានឲ្យដឹងថា គម្រោងខាងលើនេះនឹងកែប្រែប្រេងកាតឲ្យទៅជាប្រេងសាំង និងផលិតផលប្រេងដទៃទៀត។
ក្រុមហ៊ុនប្រេង PetroVietnam ដែលគ្រប់គ្រងដោយរដ្ឋាភិបាលវៀតណាមនឹងដាក់ចំណែកភាគហ៊ុនចំនួន ២៥,១ភាគរយ ខណៈដែលក្រុមហ៊ុនប្រេង Idemitsu Kosan របស់ជប៉ុន និង ក្រុមហ៊ុនKuwait Petroleum International របស់កូវ៉ែតនឹងមានចំណែកភាគហ៊ុនចំនួន ៣៥,១ភាគរយ រៀងៗខ្លួន។
ក្រុមហ៊ុន Mitsui Chemicals របស់ជប៉ុននឹងយកចំណែកហ៊ុនដែលនៅសល់ចំនួន ៤,៧ភាគរយ។
ប្រទេស វៀតណាមក៏មានកន្លែងចម្រាញ់ប្រេងរបស់ខ្លួនផងដែរ តែវៀតណាមត្រូវចំណាយថវិការាប់ពាន់លានដុល្លារក្នុងមួយឆ្នាំៗនាំ ចូលផលិតផលប្រេង ដើម្បីឆ្លើយតបទៅនឹងតម្រូវការសេដ្ឋកិច្ចក្នុងប្រទេស៕ (Radio Australia)