ព្រឹត្តិការណ៍ភ្លើងឆេះក្លឹបកំសាន្តមួយនៅប្រេស៊ីលបណ្ដាលឲ្យមានមនុស្សរាប់រយនាក់ស្លាប់
លោកស្រី Dilma Rousseff ប្រធានាធិបតីប្រេស៊ីលបានធ្វើការចុះសួរសុខទុក្ខដល់ក្រុមគ្រួសារជនរងគ្រោះនៅក្នុងព្រឹត្តិការណ៍ភ្លើងឆេះក្លឹបកំសាន្តពេលរាត្រីមួយ នៅ ភាគខាងត្បូងនៃទីក្រុង Santa Maria។
យ៉ាងហោចណាស់មានមនុស្សចំនួន ២៣០នាក់បានស្លាប់នៅក្នុងក្លឹបកំសាន្តដែលបានទទួលរៀបចំពិធី ជប់លៀងឲ្យមហាវិទ្យាល័យមួយនោះ។
អ្នកនៅរស់រានមានជីវិត ពីឧបទ្ទវហេតុនេះមួយចំនួនបានឲ្យដឹងថា ភ្លើងបានឆាបឆេះនៅពេលដែលក្រុមតន្ត្រីករក្នុងក្លឹបនោះដុត កាំជ្រួចធ្វើឲ្យឆេះដំបូលពិដាន បណ្ដាលឲ្យអណ្ដាតភ្លើងឆេះរាលដាលយ៉ាងរហ័សពេញបន្ទប់។
លោកស្រី Rousseff ប្រធានាធិបតីប្រេស៊ីលបានមានប្រសាសន៍ថា ប្រទេសជាតិត្រូវតែរួមសាមគ្គីគ្នានៅក្នុងខណៈពេលដ៏លំបាកនេះ៕ (Radio Australia)