ឥណ្ឌូណេស៊ី​ចាប់​ឃុំ​ខ្លួន​តារា​សម្តែង​​មួយ​ក្រុម​ និង​អ្នក​នយោបាយ​ម្នាក់​ពី​បទ​​ប្រើប្រាស់​ថ្នាំ​ញៀន

ប៉ូលិស​ឥណ្ឌូណេស៊ី​បាន​ចាប់​ឃុំ​ខ្លួន​ក្រុម​តារា​សម្តែង​ដែល​មាន​ប្រជាប្រិយភាព​ មួយ​ក្រុម​ និង​អ្នក​នយោបាយ​មួយ​រូប​ពី​បទ​ចោទ​ប្រកាន់​ថា​ បាន​ប្រើប្រាស់​ថ្នាំ​ញៀន​នៅ​ក្នុង​ពិធី​ជប់​លៀង​ជា​លក្ខណៈ​ឯកជន​មួយ។

អ្នក​នាំ​ពាក្យ​ឲ្យ​ ទីភ្នាក់ងារ​ជាតិ​ប្រឆាំង​គ្រឿង​ញៀន​ឥណ្ឌូណេស៊ី​បាន​ឲ្យ​ដឹង​ថា​ មន្ត្រី​មាន​សមត្ថកិច្ច​បាន​រក​ឃើញ​នូវ​ថ្នាំ​ញៀន​ប្រភេទ​ ecstasy ​និង​កញ្ឆា​នៅ​ក្នុង​គេហដ្ឋាន​របស់​លោក​ Raffi Ahmad​ ជា​តារា​ភាព​យន្ត​ និង​ជា​អ្នក​ចំរៀង​ឥណ្ឌូណេស៊ី។​

ប៉ូលិស​បាន​ចុះ​ប្រតិបត្តិការ ​ត្រួត​ពិនិត្យ​ដោយ​ធ្វើ​ការ​លុក​​ឆ្មក់​មិន​ឲ្យ​ដឹង​ជា​មុន​នៅ​គេហដ្ឋាន​ របស់​តារា​សម្ដែង​រូប​នោះ​នៅ​ភាគ​ខាង​ត្បូង​ទីក្រុង​ហ្សាការតា ​ហើយ​ប៉ូលិស​បាន​ចាប់​ឃុំ​មនុស្ស​ចំនួន​ ១៧​នាក់។​

គេ​បាន​ដឹង​ថា​ នៅ​ក្នុង​ចំណោម​ជន​ដែល​ត្រូវ​បាន​ប៉ូលិស​ចាប់​ខ្លួន​នេះ​រួម​មាន​តារា​ សម្តែង​ចំនួន​ ៣​រូប​ផ្សេង​ទៀត​ និង​មាន​អ្នក​នយោបាយ​មួយ​រូប​ដែល​ជា​អតីត​តារា​បង្ហាញ​ម៉ូដ​ផង​ដែរ។​

ប៉ូលិស ​បាន​ឲ្យ​ដឹង​ថា​ ជនសង្ស័យ​ទាំង​អស់​នេះ​កំពុង​ត្រូវ​បាន​សួរ​ចម្លើយ​ និង​យក​ទឹក​មូត្រ​ទៅ​ពិនិត្យ​ដើម្បី​រក​ភស្តុតាង​បញ្ជាក់​ការ​ប្រើប្រាស់​គ្រឿង​ញៀន៕ (Radio Australia)

Related Articles

Back to top button
Close
Close