ប៉ូលិសនៅតំបន់ Kashmir ប្រកាសប្រាប់ឲ្យពលរដ្ឋរសាងសង់លេណដ្ឋានក្រោមដី
ប៉ូលិសនៅ តំបន់ Kashmir ភាគពាយព្យនៃប្រទេសឥណ្ឌាបានធ្វើការប្រកាសប្រាប់ឲ្យពលរដ្ឋរស់នៅ ក្នុងតំបន់នេះសាងសង់លេណដ្ឋានក្រោមដីការពារទុកជាមុនសម្រាប់ការ ផ្ទុះសង្គ្រាមនុយក្លេអ៊ែរដែលអាចនឹងកើតមានឡើងនៅក្នុងតំបន់នេះ។
ការប្រកាសព្រមានឲ្យដឹងនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីមានបទឈប់បាញ់គ្នាមួយត្រូវបានធ្វើ ឡើងកាលពីសប្ដាហមុននៅតំបន់ជួរភ្នំហិមាល័យ ក្រោយពីទាហានឥណ្ឌា និងប៉ាគីស្ថានបានយល់ព្រមផ្អាកការប្រយុទ្ធនៅតាមព្រំដែនដែលគំរាម កំហែងដល់ដំណើរការដោះស្រាយជម្លោះដោយសន្តិវិធីនោះ។
ការប្រកាសជូនដំណឹងនេះត្រូវបានចុះផ្សាយនៅក្នុងសារព័ត៌មាន ក្នុងស្រុកជាភាសាអង់គ្លេសឈ្មោះថា Greater Kashmir ដោយក្រុមកងកម្លាំងឆ្លើយតបនឹងគ្រោះមហន្តរាយរបស់រដ្ឋដែលជាផ្នែក មួយរបស់ប៉ូលិស។
ការប្រកាសជូនដំណឹងនេះ បានប្រាប់ឲ្យប្រជាពលរដ្ឋមូលដ្ឋានសាងសង់ជម្រកក្រោមដី និងស្ដុកទុកអាហារដែលមិនរលួយ ហើយអាចរក្សាទុកបានកន្លះខែ៕ (Radio Australia)