មន្ត្រី​យោធា​ថៃ​ពាក់​ព័ន្ធ​ក្នុង​ការ​រក​ស៊ី​រត់ពន្ធ​មនុស្ស​

អាជ្ញាធរ​ថៃ បាន​បើក​ការ​អង្កេត​មួយ​ស្តីពី​តួនាទី​របស់​មន្ត្រី​យោធា​ថៃ​ដែល​ពាក់ ព័ន្ធ​​នឹង​ការ​​រត់​ពន្ធ​ជន​ភៀសខ្លួន​​ភាគ​តិច Rohingyas, ដែលរត់ចេញ​ពីភូមា ដើម្បី គេចផុតពី​អំពើហិង្សា​រវាង​សហគមន៍សាសនា។ ជន​​ភាគ​តិច Rohingyas,ដែល​​ភៀស​ខ្លួន​ទៅ​កាន់​ប្រទេស​ម៉ាឡេស៊ី អាច​នឹង​​ធ្លាក់​ខ្លួន​នៅ​ក្រោម​ចំណុះ​នៃ​​ពួក​រត់​ពន្ធ​មនុស្ស​ដែល​គេ​ហៅ​​ ថា »​មេ​ខ្យល់ »​។ ជន​ភៀស​ខ្លួន​ណា​​ដែល​គ្មាន​លុយ​បង់​ឲ្យ​​ពួក​មេ​ខ្យល់​នោះ​ទេ ពួក​គេអាច​នឹង​ត្រូវ​គេ​ចាប់​បង្ខំ​ឲ្យ​​ធ្វើ​ពលកម្ម។ មេ​​ទាហាន​ថៃ ដែល​ជា​​មេ​កង​អង្គភាព​នៅ​ក្នុង​​តំបន់ ក៏​មាន​ជាប់​ពាក់​ព័ន្ធ​នៅ​ក្នុង​ការ​រត់ពន្ធ​ជនភៀស​ខ្លួន​ Rohingyas នេះ​ដែរ-នេះ​បើ​យោង​តាម​ការ​បញ្ជាក់​​ពី​ប្រភព​មួយ​នៃ​ក្រសួង​ស៊ើបកា​រ​ថៃ​ ប្រាប់​​ដល់​​ទីភា្នក់ងារ​សារព័ត៌មាន​បារាំង​AFP។

ជន​ភាគ​តិចរ៉ូហីងយ៉ា(Rohingyas), ជា​ច្រើន​រយ​នាក់ ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ បាន​ភៀស​ខ្លួន​​ចូល​មក​ដល់​ប្រទេស​ថៃ ដើម្បី​គេច​ពី​អំពើ​ហិង្សា​រវាង​សហគមន៍​ពុទ្ធសាសនា​និង​សហគមន៍​​អ៊ីស្លាម។ អំពើ​ហិង្សា​ដែល​បាន​បណ្តាល​​ឲ្យ​ស្លាប់​មនុស្ស​ចំនួន​១៨០​នាក់​កាលពី​ឆ្នាំ ​មុន​នៅ​ភាគ​ខាង​លិច​ប្រទេស​ភូមា។

ជន​ភៀស​ខ្លួន​ទាំង​អស់​នោះ ក្រោយ​ពី​​បាន​ធ្វើ​ដំណើរ​តាម​កប៉ាល់ ​ប្រកប​ដោយ​គ្រោះ​ថ្នាក់​មក នៅ​​ពេល​មក​​ដល់​ឆ្នេរ​សមុទ្រ​Andaman ភាគ​ខាង​លិច​ប្រទេស​ថៃ​ ក៏​ត្រូវ​បាន​គេ​ចាប់​ខ្លួន​ទៀត។
យោង​តាម​ប្រភព​ស៊ើបការណ៍​ថៃ​ ជន​ភៀស​ខ្លួនរ៉ូហ៊ីងយ៉ាដែល​អាច​ចូល​ជាន់​លើ​ទឹកដី​ថៃក៏​ដោយ​សារ​​មាន​ជំនួយ​ រនុក​ក្នុង​ដែរ ពោល​គឺ​ជំនួយ​ពី​ក្រុម​មន្ត្រី​ថៃ​ពុក​រលួយ​មួយចំនួន​ដែល​ជា​ឈ្មួញ​​កណ្តាល។ ជន​ភាគ​តិច Rohingyas​ ដើម្បី​ធ្វើ​ដំណើរ​ទៅ​ដល់​ប្រទេស​ម៉ាឡេស៊ី​តាម​ជើង​គោកក្នុង​ម្នាក់ៗ​ត្រូវ​ បង់​ប្រាក់​ឲ្យ​គេ​រវាង​ពី​៤​ម៉ឺន​បាត​ទៅ​៦​ម៉ឺន​បាត​ឬ​ត្រូវ​ជា ១០០០ អឺរ៉ូ ទៅ​១៥០០​​អឺរ៉ូ។​

លោក Pardorn Pattanthabutr អគ្គលេខាធិការ​នៃ​ក្រុមប្រឹក្សា​សន្តិសុខ​ជាតិ បាន​ប្រកាស​ថា” អាជ្ញាធរ​​ថៃកំពុង​ធ្វើ​ការ​អង្កេត​មួយ​ដើម្បី​តាម​រក​ចាប់​ខ្លួន​ពួក​ មន្ត្រី​យោធា​ណា​​​ដែល​ជា​ប់ពាក់​ព័ន្ធ​ក្នុង​​ការ​​​រកស៊ី​រត់​ពន្ធ​មនុស្ស ​នេះ​ ហើយ​​ក៏​នឹង​ត្រូវ​ដាក់​ទណ្ឌកម្ម​ជាទម្ងន់ដែរ។

កាលពីសប្តាហ៍មុន រដ្ឋាភិបាលថៃ ធ្លាប់​បាន​ជូន​ដំណឹង​អំពី​ការ​អនុញ្ញាត​ឲ្យ​ស្នងការជាន់ខ្ពស់​របស់​អសប​ ទទួល​បន្ទុក​ជនភៀសខ្លួន HCR អាច​ចូល​ជួប​ប្រាស្រ័យ​ជា​មួយ​ជនភៀស​ខ្លួន Rohingyas។ ក៏ប៉ុន្តែ ប៉ូលិសថៃវិញ​​​ដែល​រហូត​មក​ទល់​ពេល​នេះ​ នៅ​តែ​ចាត់​ទុក​ជន​ភាគ​តិច Rohingyas,ថា​ជា​ក្រុម​ជន​អន្តោ​ប្រវេស្តន៍​ខុស​ច្បាប់​នឹង​ក៏​ត្រូវ​ធ្វើ​ ការ​បណ្តេញ​ចេញ​ពី​ប្រទេស​ថៃ​ដែរ។

គួររំលឹកថា ជនភាគតិច Rohingyasប្រមាណ​ជា៨​សែន​នាក់ រស់​នៅ​ក្នុង​រដ្ឋរ៉ាគីន ដែល​ជា​តំបន់​​​​ដ៏​សែន​ក្រីក្រ​មួយ​ស្ថិត​នៅ​ដាច់​ ឆ្ងាយស្រយាល​ក្នុង​ប្រទេស​ភូមា។​ ជនភៀសខ្លួន ភាគតិច​Rohingyas ចំនួន​៣​សែន​នាក់ទៀត​ ​កំពុង​រស់​នៅ​ផ្តុំ​គ្នា​យ៉ាង​​កក​កុញ​ពេញ​ក្នុង​ជំរំ​ជន​ភៀស​ខ្លួន​នា​ នានៅ​ប្រទេសបង់ក្លាដែស។

មកទល់ពេលនេះ មានតែប្រទេសម៉ាឡេស៊ី​មួយប៉ុណ្ណោះគត់ ដែលសុខចិត្ត ទទួលយក​ជន​ភៀស​ខ្លួន Rohingyasនេះ ទោះបីជាមានការអំពាវនាវរបស់​អសប ដល់បណ្តាប្រទេសទាំងអស់​នៅ​ក្នុង​តំប​ន់​ ឲ្យជួយទទួលយកជនភៀសខ្លួន ភាគតិច Rohingyas នេះក៏ដោយក្តី។

សហគមន៍​​ Rohingyas ដែល​អសប​យល់​ថា​ជាជនភាគតិចមួយ​ដែលត្រូវ​ទទួល​រង​គ្រោះ​ដោយ​អំពើ​ហិង្សា​យ៉ាង​​ខ្លាំងក្លាជាងគេនៅលើលោក ៕​ ដោយ នុយ ប៊ែរណាដែត (RFI)

Related Articles

Back to top button
Close
Close