ចៅ​ក្រម​ម្នាក់​នៅ​ឥណ្ឌូណេស៊ី​កំប្លែង​មិន​សម​​កាលៈទេសៈ​អាច​​ប្រឈមមុខ​នឹង​ការ​បាត់​បង់​ការងារ

ចៅក្រម​ម្នាក់​នៅប្រទេស​ឥណ្ឌូណេស៊ី​ ប្រឈមមុខ​នឹង​ការ​បាត់​បង់​មុខ​តំណែង​ ការ ងារ​ របស់​ខ្លួន​ដោយ​​បាន​បំពាន​ក្រម​សីលធម៌​ក្នុង​វិជ្ជាជីវៈ ពីព្រោះ​លោក​បាន​និយាយ​កំប្លែង​ហើយ​ធ្វើ​ឲ្យ​​​​ប៉ះពាល់​ដល់​គុណ​តម្លៃ​របស់ ​ស្រ្តី។

នៅ​ក្នុងការ​ធ្វើ ​សម្ភាសន៍​មួយ​ដើម្បី​ពិនិត្យ​លើ​សមត្ថភាពសម្រាប់ ​​តំណែង​នៅ​ក្នុង​តុលាការ​កំពូល​ លោក​ចៅក្រម Muhammad Daming Sanusi បាន​​ប្រើ​ប្រាស់​សម្ដី​ឆ្គាំ​ឆ្គង​​ដែល​នាំ​ឲ្យ​មានការ​ប៉ះពាល់​​។ ឆ្លើយ​ទៅ​នឹង​សំណួរ​ដែល​សួរ​ថា តើ​ជន​មាន​កំហុស​ក្នុង​បទ​ល្មើស​ចាប់​រំ​លោភ​គួរ​តែ​ទទួល​ទោស​ប្រហារ​ជីវិត​ ឬយ៉ាង​ណានោះ លោក​បាន​ឆ្លើយ​ថា​លោក​មិន​គិត​ដូច្នោះ​ទេ​ដោយ​សារ​តែ​ជន​រង គ្រោះ​​បាន​ទទួល​ រម្មណ៍​រីក​រាយ​នៅ​ពេល​គេ​ចាប់​រំលោភ។ រួច​ហើយ​លោក​បាន​សុំទោស​ថា លោក​និយាយ​កំប្លែង​ទេ ប៉ុន្តែ​មិន​មាន​ការ​ផ្ទុះ​សំណើច​ច្រើន​ទេ។

បន្ទាប់​ពី​ស្នងការ​យុត្តិធម៌​បាន​ធ្វើ​អនុសាសន៍​បញ្ឈប់​ការងារ​របស់​ចៅ​ក្រម​រូប​ នេះ​មក​នោះ នឹង​មាន​ការ​ប្រជុំ​មួយ​ដើម្បី​សម្រេច​ជោគ​វាសនា​របស់​លោក៕ (Radio Australia)

Related Articles

Back to top button
Close
Close