បញ្ហាអាកប្បកិរិយារបស់ទាហានអាម៉េរិកនៅជប៉ុនបន្តកើតមានឡើងទៅលើប្រជាជន
ប៉ូលិសនៅប្រទេសជប៉ុនបាន ចាប់ខ្លួនទាហាន ជើងទឹករបស់អាម៉េរិកម្នាក់ ទៀតហើយ ពីបទចូលក្នុងបរិវេណផ្ទះរបស់ស្រ្តីវ័យចំណាស់ម្នាក់ខណៈដែលខ្លួន កំពុងស្រវឹងស្រា។
នេះគឺ ជាករណីថ្មីបំផុតនៃការចាប់ខ្លួនទាហានអាម៉េរិកនៅ ជប៉ុនដែលចេះតែកើតមានឡើងជាហូរហែមក។ កាលពីសប្ដាហ៍មុនមានការចាប់ខ្លួនទាហានម្នាក់ផងដែរពីបទដើរចូល ទីកន្លែងដោយគ្មានសិទ្ធិ រួមជាមួយនឹងការបំពានលើវិន័យហាមឃាត់មិនឲ្យដើរហើរដោយសារតែ ជាប់ពាក់ព័ន្ធនឹងការព្រួតគ្នារំលោភទៅលើស្រ្តីជប៉ុនម្នាក់។
ការប្រព្រឹ ត្តិខុសអាកប្បកិរិយារបស់ទាហានអាម៉េរិក កំពុងតែធ្វើឲ្យអារម្មណ៍ប្រឆាំងនឹងវត្តមានរបស់កងទ័ពអាម៉េរិក ពីសំណាក់ប្រជាសហគមន៍ជប៉ុនឆាបឆេះជាបន្តទៀត៕ (Radio Australia)