មន្រ្ដីថៃពាក់ព័ន្ធក្នុងការជួញដូរមនុស្សពីភូមា
នៅ ក្នុងកម្មវិធីស៊ើបអង្កេតរបស់ទីភ្នាក់ ងារព័ត៌មាន BBC របស់អង់គ្លេសបានរកឃើញថា មន្រ្ដីថៃនាពេលកន្លងទៅនេះបានលក់ជនស្វែងសិទ្ធិជ្រកកោនពីភូមា ទៅឲ្យក្រុមជួញដូរមនុស្ស។
កាលពី៣សប្ដាហ៍មុននេះ មានការជួញដូរបុរស ស្រ្តីនិងកុមារចំនួន ៧៣នាក់ក្នុងទឹកប្រាក់ចំនួន៥ម៉ឺនដុល្លារ ។
នៅ ក្នុងករណីមួយ ដោយឡែក កងនាវាថៃបានស្ទាក់ចាប់បុរសម្នាក់កំពុងជិះកាណូត ហើយបន្ទាប់មកបានលក់បុរសនោះទៅឲ្យអ្នកជួញដូរមនុស្សនៅលើដីគោក។
បុរស នេះបានជាប់គុកអស់ពេល១ខែ ហើយមិនតែប៉ុណ្ណោះក៏បានរងការវាយដំរហូតទាល់តែបុរសនេះអាចរក ប្រាក់មករំដោះខ្លួនបាន។
សម្រាប់អាជ្ញាធរថៃ ការត្រូវគំនិតគ្នាជាមួយនឹងពួកជួញដូរមនុស្ស គឺជាវិធីមួយដែលអាចរកប្រាក់បានច្រើនពីស្ថានភាពបែបនេះដែលពួក គេអាចឆក់យកឱកាសបាន។
ពីរបីខែមុននេះ ពលរដ្ឋ Rohingya ពីប្រទេសភូមារាប់ពាន់នាក់ដែលកាន់សាសនាអ៊ិស្លាម បានរត់ចាកចេញពីប្រទេសរបស់ខ្លួនតាមផ្លូវទឹក ដើម្បីរត់គេចចេញពីអំពើហិង្សា និងការធ្វើទុក្ខបុកម្នេញនៅទីនោះ៕ (Radio Australia)