ប្រធានាធិបតីអាម៉េរិកធ្វើសច្ចាប្រណិធានចូលកាន់តំណែងអាណត្ដិទី២
លោកប្រធានាធិបតី និងអនុប្រធានាធិបតីអាម៉េរិកបានធ្វើសច្ចាប្រណិធានហើយ ដើម្បីចូលកាន់តំណែងអាណត្ដិទី២ នៅឯពិធីឯកជននៅក្រុងវ៉ាស្ហ៊ីងតោន ។
លោក Joe Biden អនុប្រធានាធិបតីបានស្បថសច្ចានៅឯគេហដ្ឋានផ្លូវការរបស់លោក ដោយប្រើគម្ពីរសាសនាគ្រិស្ដ ដែលបាននៅជាប់ជាមួយនឹងក្រុមគ្រួសារលោកតាំងពីឆ្នាំ១៨៩៣។
តាមច្បាប់ រដ្ឋធម្មនុញ្ញអាម៉េរិកប្រធានាធិបតីនិងអនុប្រធានាធិបតីដែលជាប់ឆ្នោ ត អាណត្ដិថ្មី ត្រូវធ្វើសច្ចាប្រណិធានចូលកាន់តំណែងនៅថ្ងៃទី២០ ខែមករា។
នៅ ឆ្នាំនេះ មុនពេលជិតដល់ទិវាទទួលតំណែងជាផ្លូវការ មិនសូវមានការរំជើបរំជួលចិត្ដសប្បាយខ្លាំងក្លាដូចកាលដែល ប្រធានាធិបតី Barack Obama ជាប់ឆ្នោតជាលើកដំបូងនោះទេ។ ប៉ុន្ដែយ៉ាងណាក៏ដោយ មានការរំពឹងទុកថា នឹងមានមនុស្សប្រមាណ៨សែននាក់ចូលរួមនៅក្នុងការអបអរទទួលតំណែង ជាសាធារណៈដែលនឹងប្រព្រឹត្ដទៅនៅថ្ងៃនេះ៕ (Radio Australia)