នៅ​​​ថ្ងៃ​ ១៨​មករា​ មនុស្ស ​៧នាក់​ស្លាប់ ​និង​ ២៥នាក់របួស​ដោយ​សារ​គ្រោះ​ថ្នាក់​ចរាចរណ៍​

ភ្នំពេញ ​៖ ​​កាល​ពី​​​ថ្ងៃ​​ទី​១៨ ​​មករា ​​២០១៣ នាយកដ្ឋាន​សណ្ឋាប់ធ្នាប់ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បានប្រកាសថា  ​​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំង​ប្រទេស ១៣​លើក ​ បណ្តាលឲ្យ​មនុស្ស​ស្លាប់ ៧​នាក់ របួសធ្ងន់ ១២​នាក់ ​​និង​​​បង្ក​ឲ្យ​ខូចខាត យានយន្ត​សរុប ២១​គ្រឿង​​ ក្នុង​នោះ​ម៉ូតូ ១១​គ្រឿង រថយន្ត​ធុន​តូច ៩​គ្រឿង និង​យាន​ផ្សេងៗ ១​គ្រឿង​។

របាយការណ៍​បន្តទៀត​ថា មូលហេតុ​ដែល​បណ្តាលឲ្យ​មាន​គ្រោះថ្នាក់ គឺ​បណ្តាលមកពី​បើកបរ​ល្មើស​ល្បឿន​មាន ៧​លើក មិន​ប្រកាន់​ស្តាំ ២​លើក ប្រជែង​គ្រោះថ្នាក់ ១​លើក ស្រវឹង ២​លើក ក្នុងនោះ​គ្រោះថ្នាក់​ជិះ​ម៉ូតូ​មិន​ពាក់​មួកសុវត្ថិភាព ៨​នាក់ (​យប់ ៦​លើក​)​។

ចំពោះ​រថយន្ត ដែល​ទទួលរង​ការ​ផាកពិន័យ​នៅ​អង្គភាព នៅ​ថ្ងៃ​ទី​១៨ ខែ​មករា ឆ្នាំ​២០១៣ មាន​ចំនួន ១២៣​គ្រឿង គឺ​រថយន្ត​ទេសចរណ៍ ៤២​គ្រឿង រថយន្ត​ដឹក​អ្នក​ដំណើរ​​ធុន​តូច ៤៤​គ្រឿង រថយន្ត​ដឹកទំនិញ​ធុន​ធំ ៤៧​គ្រឿង ។ រថយន្ត​ទាំងអស់​ខាងលើ​បាន​បង់ប្រាក់​ពិន័យ​រួចរាល់ នៅ​អធិការដ្ឋាន​នគរបាល ស្រុក​/​ខណ្ឌ ៥១​គ្រឿង នៅ​ស្នងការដ្ឋាន​នគរបាល រាជធានី​/​ខេត្ត ៤១​គ្រឿង និង​នៅ​នាយកដ្ឋាន​សណ្តាប់ធ្នាប់ ៣១​គ្រឿង​។

​របាយការណ៍​ប៉ូលិស បានឲ្យដឹងថា គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំង​ប្រទេស ក្នុង​ឆ្នាំ​២០១២ មាន​ចំនួន ៤.៣០៥ ករណី ធ្វើឲ្យ​មនុស្ស​ស្លាប់​ចំនួន ១.៨៩៤ នាក់ របួសធ្ងន់ ៤.៣៨៨ នាក់ និង​របួសស្រាល ៣.០៧៩ នាក់​។ គ្រោះថ្នាក់​នោះ បណ្តាលឲ្យ​ខូចខាត​ម៉ូតូ ៤.៤០៦ គ្រឿង រថយន្ត​ធុន​តូច ១.៦៦៧ គ្រឿង និង​រថយន្ត​ធុន​ធំ ៥៣៩ គ្រឿង​។

របាយការណ៍ ​ក៏​បាន​បន្ត​ឲ្យដឹង​ទៀតថា ចំនួន​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ឆ្នាំ​២០១២ បើ​ធៀប​នឹង​ឆ្នាំ​២០១១ មាន​ការថយចុះ ៧៩១ ករណី ស្មើនឹង ១៦ ភាគរយ​។ ចំណែក​ជនរងគ្រោះ​ដល់​បាត់បង់​ជីវិត បាន​ថយចុះ​ម្នាក់​។ ជនរងគ្រោះ​របួសធ្ងន់ ថយចុះ ៥៦០ នាក់ ស្មើ ១១ ភាគរយ របួសស្រាល​ថយចុះ​៧០៧​នាក់ ស្មើនឹង ១៩ ភាគរយ​។ ​ការ​ខូច​ខាត​ម៉ូតូ ថយចុះ ៧៦២ គ្រឿង ស្មើនឹង ១៥ ភាគរយ ខូចខាត​រថយន្ត​ថយចុះ ១០០ គ្រឿង ស្មើនឹង ៦ ភាគរយ ខូចខាត​រថយន្ត​ធុន​ធំ ថយចុះ ៤៧ គ្រឿង ស្មើនឹង ៨ ភាគ​រយ​៕

index

Related Articles

Back to top button
Close
Close