សមត្ថកិច្ចចាប់ជនសង្ស័យម្នាក់នៅស្នាក់ការផ្ទេរលុយវីង
ភ្នំពេញ៖ កាលពីវេលាម៉ោង ១និង៣០នាទី ថ្ងៃទី១៨ ខែមករា បុរសម្នាក់ត្រូវ សមត្ថកិច្ចការិយាល័យនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋានរាជ ធានីភ្នំពេញ ធ្វើការចាប់ឃាត់ខ្លួន នៅស្នាក់ការវីង វេរលុយស្ថិតនៅផ្ទះលេខ៣០Eo ផ្លូវលេខ៤៣២ ក្នុងសង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន។
ជុំវិញការឃាត់ខ្លួនខាងលើនេះ សមត្ថកិច្ចមិនបានបញ្ជាក់ជាផ្លូវការពីការចំពោះការចុះអនុវត្តន៍ចាប់ ឃាត់ខ្លួនជនសង្ស័យខាងលើនេះ ពាក់ ព័ន្ធ នឹងបទល្មើសអ្វីនៅឡើយទេ។ ជំណែកបុគ្គលិកបម្រើការងារ នៅក្នុងស្នាក់ការ វីង វេរលុយនោះ មិនបានធ្វើការអធិប្បាយអ្វីឡើយ។
ប៉ុន្តែប្រភពពត៌មានក្រៅផ្លូវការបានឲ្យដឹងថា ការចាប់ឃាត់ខ្លួននេះពាក់ព័ន្ធនឹងករណីឆរបោកតាមរយៈ ធនាគារ វីង វេរលុយ ។ទោះជាយ៉ាងណាក្តី សមត្ថកិច្ចនៅតែនាំខ្លួនជនសង្ស័យ ទៅការិយាល័យជំនាញដើម្បីធ្វើការសាកសួរ៕
ដោយ៖ ហេង នាង