ការចាប់ផ្ដើមដង្ហែសាកល្បងព្រះបរមសពលើកទីមួយ
ភ្នំពេញ ៖ ការសាកល្បងដង្ហែ ព្រះបរមសព ព្រះបរមរនតកោដិ របស់សម្ដេចឪ នៅព្រឹកថ្ងៃសៅរ៍ ទី១៩ មករា ២០១៣នេះ បានធ្វើឡើង ជាលើកទីមួយ ដោយផ្ដើមចេញពីវាលព្រះមេរុហ៍ ដោយមានការចូលរួមពី លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ដែលឈរនៅតាម ផ្លូវនិងប្រជា ពលរដ្ឋ ព្រះសង្ឃ យាយជី តាជីជាច្រើនរយនាក់ ។
នៅក្នុងពិធីគេសង្កេតឃើញ នៅខាងមុខព្រះបរម រាជវាំង ការពង្រាយកង កម្លាំងប្រដាប់អាវុធ រួមមាននគរបាលជាតិ ដែលមកពីក្រសួង មហាផ្ទៃ និងរាជធានីភ្នំ ពេញ កងកម្លាំងអាវុធហត្ថ កងអង្គរក្ស និង កម្លាំងយោធាជាច្រើននាក់ផ្សេងទៀត និងមានរថយន្ដពន្លត់អគ្គិភ័យ រថយន្ដ សង្គ្រោះបន្ទាន់ របស់ក្រុមគ្រូពេទ្យ ដើម្បី ត្រៀមគ្រប់វិនាទី ក្នុងការជួយអន្ដរាគមន៍ បើសិនមានហេតុការណ៍ណាមួយកើតឡើង ។
គួរបញ្ជាក់ថា ការដង្ហែសាកល្បងព្រះបរមសព នឹងធ្វើឡើងជាលើកទីពីរ នៅថ្ងៃសៅរ៍ ទី២៦ មករា ២០១៣ មុនពេលការដង្ហែជាផ្លូវការនៅថ្ងៃទី០១ កុម្ភៈ ២០១៣ខាងមុខនេះ៕