ប្រទះឃើញសពអណ្ដែតទឹក ក្រោយលោតសម្លាប់ខ្លួន
ភ្នំពេញ ៖ សពបុរសម្នាក់ត្រូវបានប្រជាពលរដ្ឋប្រទះឃើញអណ្ដែតទឹកនៅខាងក្រោយសណ្ឋាគារកាំបូឌីយ៉ាណា បន្ទាប់ ពីជនរងគ្រោះរូបនេះ បានជិះកង់ទៅលោត ទឹកសម្លាប់ខ្លួនពីលើស្ពានជ្រោយចង្វារ កាលពីយប់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៣វេលា ម៉ោង៨និង៣០នាទី ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ ២០១៣នេះ សពជនរងគ្រោះដែលលោត ទឹកសម្លាប់ខ្លួននោះបាន អណ្ដែត មកដល់ក្រោយសណ្ឋាគារកាំបូឌីយ៉ាណា ប៉ុន្ដែគិតត្រឹម វេលាម៉ោង១និង២០នាទី រសៀលថ្ងៃដដែល នេះ សពមិនទាន់ត្រូវបានសមត្ថកិច្ចនិងអាជ្ញា ធរមូលដ្ឋាន ស្រង់ចេញពីទឹកទន្លេនៅឡើយ។
យោងតាមប្រភពព័ត៌មានចុងក្រោយពី បុរសម្នាក់ ដែលអះអាងថា ជាឪពុករបស់ សពនោះបានឱ្យដឹងថា ជនរងគ្រោះមានឈ្មោះ ផាត ភារម្យ អាយុ២៩ឆ្នាំ រស់នៅភូមិក្បាល ដំរី ឃុំស្វាយជ្រុំ ស្រុកស្វាយជ្រុំ ខេត្ដស្វាយ រៀង ។ បើតាមឪពុកសព ជនរងគ្រោះមានសសៃ ប្រសាទ ហេតុដូច្នេះហើយបានជាមកលោត ទឹកសម្លាប់ខ្លួន៕
ដោយ៖ ហេង នាង