ច្បាប់គ្រប់គ្រងកំណើតកូនចូលជាធរមាននៅហ៊្វីលីពីន
ច្បាប់គ្រប់គ្រងកំណើតកូនចូលជាធរមានហើយ នៅប្រទេសហ៊្វីលីពីន ក្រោយពីមានការ ជំទាស់យ៉ាងជូរចត់អស់រយៈពេលជាង១ឆ្នាំពីសំណាក់ ព្រះវិហារសាសនាកាតូលិក។
រដ្ឋាភិបាលកំពុងធ្វើការគិតគូរអំពីវិធីអនុវត្តច្បាប់នេះ ដែលក្រុមអ្នកគាំទ្រនិយាយថា នឹងជួយបន្ថយនូវកំណើនប្រជាជនយ៉ាងលឿនក្នុងប្រទេសហ៊្វីលីពីន។
យ៉ាងណាមិញបណ្ដាក្រុមកាតូលិកបានប្ដូរសមរភូមិតតាំងទៅតុលាការវិញ ដោយលើកសំណួរដេញដោលអំពីភាពសមស្របនៃច្បាប់នេះ នៅក្នុងរដ្ឋធម្មនុញ្ញ។
នៅក្រោមច្បាប់នេះ មណ្ឌលសុខាភិបាលរបស់រដ្ឋាភិបាល នឹងមានស្តុកទុកនូវថ្នាំពន្យារកំណើត សម្រាប់ប្រជាពលរដ្ឋតាមមូលដ្ឋាន៕(Radio Australia)