ជប៉ុន និង​កូរ៉េខាងត្បូង​សុំ​ឲ្យ​ក្រុម​ប្រឹក្សា​សន្តិ​សុខ​របស់ អ.ស.ប​ដាក់​ទណ្ឌកម្ម​កូរ៉េខាងជើង

ជប៉ុននិង​កូរ៉េខាងត្បូង​សុំ​ឲ្យ​ ក្រុម​ប្រឹក្សា​សន្តិ​សុខ​របស់ អ.ស.ប​​ចាត់​វិធានការ​ដាក់​ទណ្ឌកម្ម​កូរ៉េខាងជើង ចំពោះ​ការ​បាញ់​រ៉ុកកែត​ចម្ងាយ​ឆ្ងាយ​កាលពី​ខែធ្នូ​ឆ្នាំមុន នេះ។

លោក ​ Shinsuke Sugiyama បេសកជន​កំពូល​ផ្នែក​នុយក្លេអ៊ែរ​របស់​ជប៉ុន​បាន​និយាយ​ប្រាប់​អ្នក​យក​ ព័ត៌មាន​ទាំងឡាយ​ ក្រោយពី​ការ​ពិភាក្សា​នៅក្រុង​សេអ៊ូល ជាមួយនឹង​លោក លឹម សុង​ណាំ​​ដែលជា​សមភាគី​កូរ៉េខាងត្បូង។

លោក ​បានឲ្យដឹងថា ប្រទេស​ទាំងពីរ​បាន​ឯកភាព​ថា​ ក្រុម​ប្រឹក្សា​សន្តិ​សុខ​របស់ អ.ស.ប​ត្រូវ​តែ​ចាត់​វិធានការ​សម​ស្រប ជំនួស​ឲ្យ​​សហគមន៍​​អន្ដរជាតិ​​ទាំងមូល៕ (Radio Australia)

Related Articles

Back to top button
Close
Close