កម្ពុជាបើកកិច្ចប្រជុំគណៈរដ្ឋមន្រ្តីឆ្លងសេចក្ដីព្រាងច្បាប់មួយចំនួន
នៅថ្ងៃទី១៨ មករា ២០១៣នេះក្រុមប្រឹក្សាគណៈរដ្ឋមន្រ្តីនៃកម្ពុជា បានចាប់ផ្តើមកិច្ចប្រជុំប្រចាំសប្តាហ៍របស់ខ្លួនដើម្បីតាមដាននូវ សកម្មភាពការងាររបស់ខ្លួន ព្រមទាំងធ្វើការឆ្លងសេចក្តីព្រាងច្បាប់មួយចំនួនផងដែរ។ កិច្ចប្រជុំដែលដឹកនាំដោយ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅវិមានសន្តិភាព បាននិងកំពុងពិនិត្យឆ្លងឯកសារសំខាន់រួមៗមាន៖
១-សេចក្តី ព្រាងព្រះរាជក្រឹត្យស្តីពីការបង្កើតក្រុមប្រឹក្សាជាតិ អភិវឌ្ឍន៍យុវជន និងសេចក្តីព្រាងអនុក្រឹត្យ ស្តីពីការរៀបចំ និងការប្រព្រឹត្តិទៅរបស់ក្រុមប្រឹក្សាជាតិ អភិវឌ្ឍន៍ យុវជន។
២- សេចក្តីព្រាងអនុក្រឹត្យស្តីពីការរៀបចំ និង ការផ្តល់ឋានៈសាស្រ្តាចារ្យក្នុងវិស័យការពារជាតិ ។
៣- សេចក្តីព្រាងកម្មវិធីវិនិយោគសាធារណៈ៣ឆ្នាំ ២០១៣-១០១៥។ នេះបើយោងតាមសេចក្តីជូនដំណឹងមួយរបស់គណៈរដ្ឋមន្រ្តី កម្ពុជា។
រដ្ឋាភិបាលកម្ពុជា បានចេញនូវផែនការយុទ្ធសាស្រ្តរបស់ខ្លួន ក្នុងការរក្សាកំណើនសេដ្ឋកិច្ចរបស់ខ្លួន ឱ្យបានរង្វង់៦ភាគរយ និងកាត់បន្ថយអត្រាភាពក្រីក្រ ឱ្យបានមួយភាគរយក្នុងមួយឆ្នាំ និងដំឡើងប្រាក់មន្រ្តីរាជការនិងកងកម្លាំងប្រដាប់អាវុធគ្រប់ ប្រភេទ២០ភាគរយរៀងរាល់ឆ្នាំ៕