ជនដៃ ៨នាក់ប៉ុនប៉ងចាប់រំលោភមីង ទៅកាប់ក្មួយ ២កាំបិត
ភ្នំពេញ ៖ កាលពីវេលាម៉ោង១២និង១៥ នាទីរំលងអធ្រាត្រឈានចូល ថ្ងៃទី១៧ ខែមករា យុវជនម្នាក់បានរងរបួសធ្ងន់ដេរ២០ថ្នេរ ខណៈក្រុម ជនដៃដល់មានគ្នា៨នាក់ប៉ុនប៉ងចាប់ រំលោភម្ដាយមីង ឮ ដូច្នេះក៏ប្រុងសួរនាំ តែត្រូវជនដៃដល់ ដកកាំបិតប៉័ងតោពីចង្កេះកាប់២កាំបិត រយះក្បាល ស្ថិតនៅទល់មុខ សាលាបឋមសិក្សាសែនសុខ ស្ថិតក្នុង ភូមិសែនសុខទី៣ សង្កាត់ឃ្មួញ ខណ្ឌ សែនសុខ។
ជនរងគ្រោះមាន ឈ្មោះ សុខន វិដា ហៅផា ភេទប្រុស អាយុ១៥ឆ្នាំ ស្នាក់នៅផ្ទះលេខ១០ ផ្លូវ សហព័ន្ធរុស្ស៊ី ភូមិ-សង្កាត់ទឹកថ្លា ខណ្ឌ សែនសុខ រងរបួសក្បាលខាងស្ដាំ២កាំបិត ដេរ២០ថ្នេរ ។ចំណែកបក្ខពួកជនដៃដល់ដែលឃាត់ខ្លួន បានមានឈ្មោះ វិន ចាន់ធឿន អាយុ២៣ ឆ្នាំ កម្មករសំណង់មានទីលំនៅភូមិ សែនសុខទី១ សង្កាត់ឃ្មួញ ខណ្ឌសែន សុខ ។ ឯបក្ខពួក៧នាក់ទៀតបានរត់គេច ខ្លួនបាត់ ។
តាមប្រភព័ត៌មានមុនពេល កើតហេតុ រូបគេនិងក្មួយបានដើរមកពី មើលគេលេងកម្មវិធីសំណើចតាមភូមិ ក្នុងនោះក៏មានបងស្រីរបស់គេអាយុ២២ ឆ្នាំបានដើរជាមួយគេឯង៦នាក់ទៀតសុទ្ធ តែប្រុសៗ។ ពេលនោះបក្ខពួកក្រុមជន ដៃដល់មានគ្នា៨នាក់ចេញពីមើលកម្ម វិធីដូចគ្នា បានដើរពីក្រោយ ហើយនិយាយគ្នាថា “ពួកយើងមានគ្នា៨នាក់ចាប់ រំលោភស្រីម្នាក់បានទេ” ។
ពេលនោះស្រីរបស់គេក៏ទៅសួរ គ្រាន់តែដើរទៅជួបពួកគេ ស្រាប់តែអ្នកទាំង ៨នាក់មានម្នាក់មិនបានដកកាំបិតប៉័ងតោមកលើក្មួយ ប្រុស២កាំបិតដួលទៅលើដី ។ ពេល នោះនគរបាលក៏បានចុះទៅដល់ឃាត់ខ្លួន បានម្នាក់ ឯ៧នាក់ទៀតរត់គេចខ្លួនបាត់។
ក្មួយប្រុសរងគ្រោះត្រូវបានសាច់ញាតិ ដឹកយកទៅព្យាបាលនៅមណ្ឌលសុខភាព អន្លង់ក្ងាន ហើយត្រូវគ្រូពេទ្យដេរចំនួន ២០ថ្នេរ ។
បច្ចុប្បន្នជនសង្ស័យសង្ស័យម្នាក់ ក្នុងចំណោម៨នាក់ដែររត់គេចខ្លួនត្រូវ បាននគរបាលខណ្ឌសែនសុខរង់ចាំបញ្ជូន បន្ដទៅថ្នាក់លើ ។ រីឯបក្ខពួក៧នាក់ដែល កំពុងរត់គេចខ្លួនត្រូវបាននគរបាល ខណ្ឌសែនសុខព្យាយាមស្វែងរកចាប់ខ្លួនយកមកផ្ដន្ទាទោសតាមច្បាប់ ៕
ដោយ៖ ហេង នាង