ប្រទេសជប៉ុនរឹតចំណងសេដ្ឋកិច្ចនិងសន្ដិសុខជាមួយវៀតណាម
នាយករដ្ឋមន្រ្តីជប៉ុនលោក Shinzo Abe បានសន្យាធ្វើការរឹតចំណងសន្ដិសុខ និងសេដ្ឋកិច្ចជាមួយប្រទេសវៀតណាម នៅក្នុងដំណើរទេស្សនកិច្ចរបស់លោកទៅកាន់ក្រុងហាណូយ។
នេះគឺដំណើរទស្សនកិច្ចទៅក្រៅប្រទេសលើកទី១របស់លោក ចាប់តាំងតែពីលោកបានឡើងកាន់តំណែងជានាយករដ្ឋមន្រ្ដីក្រោយការ បោះឆ្នោតកាលពីមុននេះ។
នៅក្នុងជំនួបរវាងរូបលោកជាមួយ នាយករដ្ឋមន្រ្តីវៀតណាមលោក ង្វៀង តាន់ស៊ុង លោកបានប្រកាសអំពីកញ្ចប់ហិរញ្ញប្បទានមួយដល់ប្រទេសវៀត ណាម ក្នុង តម្លៃ៥០០លានដុល្លារសហរដ្ឋអាម៉េរិក។
ប្រទេសជប៉ុនគឺជាប្រទេស ធ្វើការវិនិយោគដ៏ធំជាងគេនៅក្នុងប្រទេសវៀតណាមដែលមានតម្លៃ ប្រាក់២៩ពាន់លានដុល្លារសហរដ្ឋអាម៉េរិក។
លោកនាយករដ្ឋមន្រ្តីជប៉ុន Shinzo Abe នឹងបន្តដំណើរទស្សនកិច្ចបន្ទាប់ពីប្រទេសវៀតណាម ទៅកាន់ប្រទេសថៃ និងឥណ្ឌូណស៊ី។
ដោយ ឡែក ព័ត៌មានវិវត្តន៍ចុងក្រោយទាក់ទងនឹងទំនាក់ទំនងអន្តរជាតិនោះ គឺប្រទេសអង់គ្លេសបានផ្ដល់ខ្លួនថានឹងអនុញ្ញាតឲ្យមន្រ្តីការទូត អូស្រ្តាលីប្រើប្រាស់ការិយាល័យជាមួយគ្នានៅតាមបណ្ដាស្ថានទូតរបស់ អង់គ្លេសនៅបណ្ដាប្រទេសក្នុងតំបន់អាហ្វ្រិក ខណៈដែលអូស្រ្តាលីបំពេញតួនាទីរបស់ខ្លួននៅក្រុមប្រឹក្សាសន្ដិសុខ នៃអង្គការសហប្រជាជាតិ៕(Radio Australia)