ប្រពន្ធ​ដើម​ដេញ​វាយ​ប្រ​ពន្ធ​ចុង​ផ្អើល​ពេញ​ភូមិ​

ភ្នំពេញ​ ៖​ កាលពី​វេលា​ម៉ោង​២​និង​៣០​នាទី​រសៀល​ ថ្ងៃ​ទី​១៥​ ខែមករា​ ឆ្នាំ​២០១៣​ បុរស​ម្នាក់​មាន​ប្រពន្ធ​ និង​កូន​៣​នាក់​​ ​ហើយ​​​ឆ្លៀត​ទៅ​រក​ស្រី​ក្មេង​រហូត​ដល់​មានកូន​មួយទៀត ​តែ​ប្រពន្ធ​ ដើម​ដឹង​ក៏​តាម​រករឿង​ធ្វើ​ឱ្យ​ភ្ញាក់​ ផ្អើល​ដល់​នគរបាល​ប៉ុស្ដិ៍​ភ្នំពេញ​ថ្មី​ក្នុ ងភូមិ​គោក​ឃ្លាង​ សង្កាត់​ភ្នំពេញ​ថ្មី​ ខណ្ឌ​សែន​សុខហៅ​មក​សួរនាំ​ និង​សម្របសម្រួល​ ។

​បុរស​ជា​ប្ដី​ត្រូវ​បាន​គេ​ស្គាល់ឈ្មោះ​ អៀង​ វ៉ា​ន់​ថេ​ត​ អាយុ​៤៨​ឆ្នាំ​ មុខរបរ​ បម្រើ​ការងារ​អង្គភាព​អាកាសចរណ៍​ អាកាសយានដ្ឋាន​អន្ដរជាតិ​ពោធិ៍​ចិន​ តុង​ មាន​ប្រពន្ធ​ឈ្មោះ​ សុខ​ ចាន់​រី​ អាយុ​ ៣៨​ឆ្នាំ​ មុខរបរ​គួ​ក​ជេ​ដី​ រស់នៅ​ជាមួយ​ គ្នា​ ក្នុងភូមិ​ឫស្សី​ សង្កាត់​ស្ទឹង​មាន​ជ័យ​  ខណ្ឌមានជ័យ​ រាជធានី​ភ្នំពេញ​ ។​ ចំណែក​ ស្រី​ស្នេហ៍​ឈ្មោះ​ស្រី​ ម៉ុ​ច​ អាយុ​២៨​ឆ្នាំ​ មុខរបរ​មេការ​ហាង​យីហោ​ពន្លឺ​សាម​ ហុង​ នៅ​ផ្លូវ​២០០៤​ ស្នាក់​នៅ​ក្នុង​សហ​ គម​ន៍​គោក​ឃ្លាង​ សង្កាត់​ភ្នំពេញ​ថ្មី​ ខណ្ឌ​ សែន​សុខ​ រាជធានី​ភ្នំពេញ​ ។

​​ប្រភព​បាន​បង្ហើប​ឱ្យ​ដឹង​ថា​ នៅ​ ពេល​ដែល​ប្ដី​ស្ដ្រី​ទាំង​២​នាក់​នោះ​មក​ដល់​ ប៉ុស្ដិ៍​ភ្នំពេញ​ថ្មី​ ប្ដី​នោះ​ឆ្លើយ​ថា​ គាត់​យក​ ទាំង​២​នាក់​ មិន​លែង​មួយ​ណា​នោះ​ឡើយ​  ពីព្រោះ​បើ​ចង់​លែងលះ​ទាល់តែ​ទៅ​ដល់​ តុលាការ​ នាំ​វែង​ឆ្ងាយ​ ដូច្នេះ​យក​ទាំង​២​ តែ​ម្ដង​ព្រោះ​គាត់​អាណិតកូន​ ។ ចម្លើយ​នេះ​ មិន​ត្រូវ​បាន​នគរបាល​ ប៉ុស្ដិ៍​ទឹកថ្លា​មាន​ចំណាត់ការ​បែប​ណា​ នោះ​ទេ​ ខណៈ​ច្បាប់​ឯក​ពន្ធភាព​ចូល​ជា​ ធរមាន​ទៅ​ហើយ​នោះ​៕

img_1045

Related Articles

Back to top button
Close
Close