អូស្ត្រាលី​ស្វាគមន៍​កូរ៉េខាងជើង​ដែល​ចង់​បើក​ឡើង​វិញ​នូវ​ស្ថាន​ទូត​នៅ​ក្នុង​ទីក្រុង​ Canberra

រដ្ឋាភិបាល​អូស្ត្រាលី​បាន​បញ្ជាក់​ថា​ ប្រទេស​កូរ៉េខាងជើង​ចង់​បើក​ឡើង​វិញ​នូវ​ស្ថាន​ទូត​របស់​ខ្លួន​នៅ​ក្នុង​ទីក្រុង​ Canberra។

ក្រសួង​ការ​បរទេស​អូស្ត្រាលី​បាន​ឲ្យ​ដឹង​ថា​ រដ្ឋាភិបាល​អូស្ត្រាលី​មិន​ជំទាស់​នឹង​សំណើ​នេះ​ទេ។​

អ្នក ​នាំ​ពាក្យ​ឲ្យ​ក្រសួង​ការបរទេស​អូស្ត្រាលី​មាន​ប្រសាសន៍​ថា​ ស្ថានទូតកូរ៉េខាង ជើង​អាច​នឹង​ជា​មធ្យោបាយ​មួយ​ក្នុង​ការ​ទំនាក់ទំនង​ផ្ដល់​ សារសំខាន់​ជាមួយ​នឹង​ទីក្រុង​ព្យុងយ៉ាង​ស្តីពី​បញ្ហា​កម្មវិធី​អាវុធ​ នុយក្លេអ៊ែរ​ និង​សិទ្ធិ​មនុស្ស។​

ក្រសួង​ការបរទេស​អូស្ត្រាលី​បាន​ ឲ្យ​ដឹង​ថា​ ប្រទេស​កូរ៉េ​ខាង​ជើង​បាន​បិទ​ស្ថានទូត​នៅ​ទីក្រុង​ Canberra ​នៅ​ក្នុង​ឆ្នាំ​២០០៨​ ដោយសារ​មូលហេតុ​ហិរញ្ញវត្ថុ។​

លោក​ Bob Carr​ បាន​មាន​ប្រសាសន៍​ស្វាគមន៍​ចំពោះ​ការ​បើក​ជា​ថ្មី​ឡើង​វិញ​នៃ​ស្ថានទូត​ កូរ៉េ​ខាង​ជើង​នៅ​ក្នុង​ប្រទេស​អូស្ត្រាលី។​ លោក​រដ្ឋមន្ត្រី​មាន​ប្រសាសន៍​ថា​ ស្ថាន​ទូត​កូរ៉េ​ខាង​ជើង​នៅ​ទីក្រុង​ Canberra​ នឹង​ជួយ​ក្នុង​ការ​ផ្ដល់​នូវ​ព័ត៌មាន​ពី​ការ​បារម្ភ​អំពី​វិបត្តិ​សិទ្ធិ​ មនុស្ស​នៅ​ក្នុង​ប្រទេស​កូរ៉េខាងជើង​ ដែល​មើល​ទៅ​ហាក់​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​ក្នុង​ការ​រំលោភ​សិទ្ធិមនុស្ស​នៅ​ លើ​ពិ​ភព​លោក​នេះ៕(Radio Australia)

Related Articles

Back to top button
Close
Close