តុលាការកាត់ទោសឲ្យបុរសជនជាតិបារាំងរួមភេទជាមួយកុមារមានទោសជាប់ពន្ធនាគារ១៤ខែ
កាលពីថ្ងៃអង្គារម្សិលមិញនេះ តុលាការនៃប្រទេសកម្ពុជាបានកាត់ទោសដាក់ពន្ធនាគាររយៈពេល ១៤ខែ ចំពោះទណ្ឌិតបារាំងអាយុ ៥២ឆ្នាំមួយរូបដែលបានរួមភេទជាមួយក្មេងប្រុសម្នាក់។ សាលក្រមនេះបានបណ្ដាលឲ្យមានប្រតិកម្មរិះគន់ពីក្រុមការពារ សិទ្ធិកុមារនានាថា ការកាត់ទោសរបស់តុលាការឲ្យជាប់ពន្ធនាគារនេះមានរយៈពេលខ្លីពេក។
ទណ្ឌិត បារាំងរូបនោះគឺត្រូវបានរំពឹងថានឹងមានសេរីភាពវិញ នៅក្នុងរយៈពេលពីរខែទៀត ដោយសាររូបគាត់ត្រូវបានជាប់ឃុំក្នុងពន្ធនាគារអស់រយៈពេលមួយឆ្នាំ មកហើយនោះ លើកលែងតែមានការប្ដឹងឧទ្ធរណ៍ពីភាគីខាងជនរងគ្រោះលើសាលក្រមនេះ។
ទណ្ឌិត Lauwers ជាប់ក្នុងការឃុំខ្លួនចាប់តាំងពីខែមករា ឆ្នាំ២០១២មកក្រោមបទចោទប្រកាន់ថា បានរំលោភផ្លូវភេទទៅលើកុមារាចំនួនបីនាក់ បើទោះបីជាក្មេងប្រុសពីរនាក់បានដកបណ្ដឹងខ្លួនចេញវិញក្ដី។
ទណ្ឌិតរូប នេះត្រូវបានសម្រេចឲ្យបង់ប្រាក់ជំងឺចិត្តចំនួន ១ពាន់ដុល្លារទៅឲ្យក្មេងរងគ្រោះ និងត្រូវបណ្ដេញចេញពីប្រទេសកម្ពុជាភ្លាមក្រោយការដោះលែង៕(Radio Australia)