ទិន្ន​ផល​ស្រូវ​ក្នុង​ឆ្នាំ​ថ្មី​មាន​ការ​កើន​ឡើង​ជាប​ន្ត​បន្ទាប់​

ភ្នំពេញ​៖ នៅថ្ងៃ​ពុធទី​១៦ មករា ២០១៣នេះ ​ក្រុម​មន្រ្តី​កសិកម្ម​កម្ពុជា​ បាន​សម្តែង​មោទនភាព​របស់​ខ្លួន​ចំពោះ​ទិន្ន​ផល​ស្រូវ​ដែល​ចេះ​តែកើន​ឡើង​ជា​ បន្ត​បន្ទាប់​ ស្រប​តាម​គោលដៅ​របស់​រដ្ឋាភិបាល​ដែល​ចង់​នាំ​អង្ករ​ចេញ​ឱ្យ​បាន​១​លាន​តោន​ នៅ​ឆ្នាំ២០១៥។

ថ្លែង​នៅ​ក្នុង​កិច្ចប្រជុំ​បូក​សរុប​បណ្តោះ​អាសន្ន​ការងារ​បង្ក​ បង្កើន​ផល​ឆ្នាំ​២០១២​ វាយ​តម្លៃ​តុល្យភាព​ស្បៀង​ជំហាន​ដំបូង​សម្រាប់​ឆ្នាំ​២០១៣​ លោក​រដ្ឋមន្រ្តី​ក្រសួង​កសិកម្ម​ ច័ន្ទ សារុន​ បាន​កត់​សម្គាល់​ថា​ នៅ​ក្នុង​ឆ្នាំ​២០១២​ ការ​បង្ក​បង្កើន​ផល​ស្រូវ​ទទួល​បាន​លទ្ធផល​ខ្ពស់​ជាង​ឆ្នាំ​២០១១​ ហើយ​ក្រសួង​កសិកម្ម​រំពឹង​ថា​ ទិន្នផល​ស្រូវ​ក្នុង​រដូវ​វស្សា​ និង​រដូវ​ប្រាំង​ក្នុង​ឆ្នាំ​២០១៣​ នឹង​ទទួល​បាន​ទិន្នផល​កាន់​តែ​ច្រើន​ឡើង​ថែម​ទៀត។​

លោក​រដ្ឋមន្រ្តី​ មាន​ប្រសាសន៍​ថា​ នៅ​ក្នុង​ឆ្នាំ​២០១២​ ការ​បង្ក​បង្កើន​ផល​ស្រូវ​ស្រាល​បាន​ចំនួន​ជាង​ ៦៧​ម៉ឺន​ ​៩​ពាន់​ហិកតា ​លើស​ឆ្នាំ​២០១១ ​ចំនួន​ ៥៧​ពាន់​ហិកតារ​ ក្នុង​នោះ​ស្រូវ​បង្កើន​រដូវ​បាន​ចំនួន​ជាង​ ២៤​ម៉ឺន​ ៨​ពាន់​ហិកតារ​ លើស​ឆ្នាំ​មុន​ចំនួន​ ៦៧​ពាន់​ហិកតារ។​

បើ​តាម​លោក​រដ្ឋមន្រ្តី កម្រិត​ទិន្នផល​ប៉ាន់​ស្មាន​ជា​មធ្យម​ឆ្នាំ​ថ្មី​នេះ​នឹង​បាន​ ៤,៤១៨​តោន​ក្នុង​មួយ​ហិកតារ​​បើ​ធៀបនឹង​ទិន្នផល​ឆ្នាំ​មុនដែល​​បាន​​តែ​ ៤,៤០៦​ក្នុង​មួយ​ហិកតារនោះ​​៕

វាលស្រែ​នៅ​ប្រទេស​កម្ពុជា​
វាលស្រែ​នៅ​ប្រទេស​កម្ពុជា​

Related Articles

Back to top button
Close
Close