រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ​បញ្ជា​មិនឲ្យប៉ូលិសប្រើ​អាវុធពេល​ចុះបង្ក្រាប​អ្នកតវ៉ា

នៅ​ថ្ងៃ​ទី​២១  ​កុម្ភៈ  ​២០១២ លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ បាន​សំ​ដែង​​ការ​ព្រួយ​បារម្ភ​អំពី​ការ​កើន​​ឡើង​នូវ​អំពើ​ហិង្សា​​បាញ់​បង្ក្រាប​ទៅ​លើ​ក្រុម​បាតុករ និង​អ្នក​តវ៉ា​បញ្ហា​ផ្សេងៗ ដែល​ចេះ​តែ​កើត​មាន​ជា​បន្តបន្ទាប់​រយៈពេល​កន្លង​មក។

មិន​តែ​ប៉ុណ្ណោះ​លោក​បាន​បញ្ជា​ឲ្យ​ស្នងការ​នគរបាល​នៅ​ទូទាំង​ប្រទេស​កម្ពុជា និង​អគ្គស្នងការ​នគរបាល​ជាតិ មិន​អនុញ្ញាត​ឲ្យ​កង​កម្លាំង​នគរបាល​ជាតិ​ប្រើប្រាស់​អាវុធ​នៅ​ពេល​ដែល​ចុះ​ទៅ​បង្ក្រាប​កម្មករ​រោង​ចក្រ និង​ប្រជាពលរដ្ឋ​តវ៉ា​ទាមទារ​ដី​នោះ​ទេ។

បទ​បញ្ជា​នេះ​បាន​ធ្វើ​ឡើង​ដោយ​ផ្ទាល់​មាត់នៅ​ថ្ងៃ​ទី​២១ ​កុម្ភៈ ​២០១២ ​ចំពោះ​មុខ​អភិបាល​ខេត្ត​នានា ស្នង​ការ​នគរបាល​ខេត្ត និង​អគ្គស្នងការ​នគរបាល​ជាតិ លោក​នាយ​ឧត្ដមសេនីយ៍ នេត សាវឿន នៅ​ក្នុង​សន្និបាត​​បូក​សរុប​ស្ថានការណ៍​សន្តិសុខ​ឆ្នាំ​២០១១ និង​លើក​ទិសដៅ​សំរាប់​ឆ្នាំ​២០១២ នៅ​ឯ​ក្រសួង​មហាផ្ទៃ៕

Related Articles

Back to top button
Close
Close