គណៈ​រដ្ឋ​មន្រ្តី​ស្នើឱ្យ​បណ្តា​បណ្តាញ​ផ្សព្វ​ផ្សាយ​ជួយ​ផ្សព្វ​ផ្សាយ​ព្រះ​រាជ​កម្ម​វិធី​បុណ្យ​ដង្ហែរ​ព្រះ​បរម​សព​

ភ្នំ​ពេញ ៖ នៅថ្ងៃអង្គារ៍ទី១៥ ខែមករា ​២០១៣នេះ មន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា បានស្នើឱ្យបណ្តាបណ្តាញ ផ្សព្វ​ផ្សាយ​ក្នុង​ស្រុក​នានា ​ចូល​ រួមផ្សព្វផ្សាយឱ្យបានទូលំទួលាយ នូវព្រះរាជកម្មវិធីបុណ្យដង្ហែរនិងបូជាព្រះបរមសព អតីត ព្រះបរមសព អតីតព្រះ​មហា​វីរក្សត្រ​កម្ពុជា សម្តេច ព្រះនរោត្តម សីហនុ។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន នៅទីស្តីការគណៈរដ្ឋមន្រ្តី លោក ស្វាយ ស៊ីថា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី បានស្នើឱ្យ​បណ្តា​ទូរទស្សន៍ និងវិទ្យុក្នុងស្រុកនានា ព្រមទាំងសារព័ត៌មាន នានា ជួយផ្សព្វផ្សាយព្រះរាជកម្មវិធីបុណ្យ ដែលពិធីដង្ហែរព្រះបរមសព នឹងត្រូវ​ធ្វើឡើងនៅថ្ងៃទី១ ខែកុម្ភៈ និងពិធីថ្វាយព្រះភ្លើង នៅថ្ងៃទី៤ខែកុម្ភៈ។

ដោយគ្រប់ក្រសួងស្ថាប័ន គ្រឹះស្ថានសាធារណៈ និងឯកជនព្រមទាំង ប្រជាពលរដ្ឋនៅទូទាំងប្រទេស ត្រូវបង្ហូតទង់ជាតិ ត្រឹម​មួយ​ភាគ​បី​នៃ​ដង និងត្រូវតុបតែងសញ្ញា កាន់មរណៈទុក្ខលើព្រះឆាយាលក្ខណ៍ ហើយប្រជាពលរដ្ឋ គ្រប់រូប ត្រូវពាក់សញ្ញា កាន់​មរណៈ​ទុក្ខ​ក្នុង​រយៈ​ពេលកាន់ មរណទុក្ខនេះ។មន្រ្តីរាជការទាំងអស់ត្រូវឈប់សម្រាកពីការងារនៅថ្ងៃទី១ខែកុម្ភៈ ដែលជាថ្ងៃព្រះរាជពិធី ដង្ហែព្រះបរមសព និងនៅថ្ងៃទី៤ កុម្ភៈ ជាថ្ងៃថ្វាយព្រះភ្លើងព្រះបរមសព។

គ្រប់ស្ថានីយវិទ្យុ ទូរទស្សន៍ជាតិ និងឯកជន ព្រមទាំងកន្លែងកំសាន្តសប្បាយ ត្រូវផ្អាកការផ្សាយ ដែល មាន​លក្ខណៈ​សប្បាយ​គគ្រឹ​កគ​គ្រេង​ ក្នុង រយៈពេល៧ថ្ងៃ។គ្រប់គ្រឹះស្ថានសាធារណៈ និងឯកជន អគារពាណិជ្ជកម្ម និងអាជីវកម្មគ្រប់ប្រភេទ ស្ថិតនៅតាមដងវិថី និង​មហា​វិថី ដែលត្រូវ ដង្ហែក្បួន ព្រះបរមសព ត្រូវផ្អាកសកម្មភាពការងារ និងអាជីវកម្មរបស់ខ្លួន នៅថ្ងៃទី១ ខែកុម្ភៈ។

គ្រប់វត្តអារាម បូជនីយដ្ឋាននានា និងអាស្រម វិបស្សនា ត្រូវរៀបចំពិធីគោរព ព្រះវិញ្ញាណក្ខន្ធឲ្យ បានវិសេសវិសាល សក្តិសម និង​សេចក្តី​គោរពស្រលាញ់ ដោយរៀបចំ និមន្តព្រះសង្ឈ សូត្រមន្ត បង្សុកូល និងទូងស្គរ វាយគង-ឃ្មោះ នៅពេលចាប់ផ្តើមព្រះរាជពិធី ដង្ហែ​ព្រះ​បរម​សព ចេញពីព្រះបរមរាជវាំង ពេលព្រះបរមសពយាងដល់ ទីលានវាលព្រះមេរុ និងពេលថ្វាយព្រះភ្លើងព្រះបរមសព ទៅ​តាម​ព្រះ​រាជ​កម្ម​វិធី៕

s-0321

Related Articles

Back to top button
Close
Close